បើម៉ាក់ៗពពោះមានសញ្ញាបែបនេះ! កូនក្នុងផ្ទៃមានសុខភាពមិនល្អនោះទេ

ជឿ​ថា ម៉ាក់​ប៉ា​គ្រប់​រូប ចង់​ឲ្យ​កូន​កើត​មក​ដោយ​សុខភាព​ល្អ មិន​នាំ​ជំងឺ​មក​ជាមួយ ប៉ុន្តែម៉ាក់​ៗ​មួយ​ចំនួន​មិន​បាន​យល់​ច្បាស់​ពី​សញ្ញា​ផ្សេងៗ​ដែល​កើត​ឡើង​អំឡុង​ពេល​ពពោះ ជា​ហេតុ​អាច​បណ្ដាល​ឲ្យ​មានរឿង​មិន​ល្អ​កើត​ឡើង។

តើអាចមានសញ្ញាបែបណាខ្លះ ធ្វើឪ្យកូនក្នុងផ្ទៃសុខភាពមិនល្អ?

ភាគ​ច្រើន ឲ្យ​តែ​ទទួល​បាន​ដំណឹង​ថា ម៉ាក់ៗ​មាន​ផ្ទៃពោះ តែង​តែ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ណាស់ ជា​ពិសេស​នៅ​ពេល​កូន​ក្នុង​ផ្ទៃ​កម្រើក ដូច​មាន​កម្លាំង​កំហែង ចង់​ចេញ​មក​ក្រៅ​ឆាប់ៗ។

ទន្ទឹម​នឹងភាពរីករាយ ម៉ាក់ៗ​ត្រូវ​ចេះ​ប្រយ័ត្ន និងតាម​ដាន​ចលនា​របស់​កូន​ដោយ​ខ្លួន​ឯង​ផ្ទាល់ ព្រោះ​ក្រៅ​ពី​ពិនិត្យ​ជាមួយ​គ្រូពេទ្យ ការ​តាម​ដាន​ចលនា​អា​អូន​ក្នុង​ផ្ទៃ ដោយខ្លួនឯងផ្ទាល់ក៏​អាច​បញ្ជាក់​ឲ្យ​ដឹង​ពី​សុខភាព​កូន​បាន​ដែរ។

ម៉ាក់ៗ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ មិន​គួរ​មើល​រំលង​ពេល​មាន​សញ្ញា​ខុស​ប្រក្រតី​ដូចជា ៖

5 warning signs during pregnancy you should never ignore
  • ចុក​ពោះ​ខ្លាំង​ផ្នែក​ខាង​ក្រោម
  • មាន​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​ម៉ាក់ៗ
  • ស្បូន​កន្ត្រាក់​ខ្លាំង
  • អា​អូន​មាន​ចលនា​តិច ឬ​គ្មាន​សោះ
  • សុដន់​លែង​តឹង​រឹង
  • ទារក​មិន​កម្រើក​ចលនា​ធាក់​ខ្លួន​នៅ​អាយុ ​២២ សប្ដាហ៍។

ម៉ាក់ៗ​ត្រូវ​សង្កេត​ដោយ​អារម្មណ៍​ខ្លួន​ឯង​ថា​តើ អំឡុង​ពេល​ពពោះ យើង​មាន​ជួប​សញ្ញា​រៀប​រាប់​ខាង​លើ​នេះ​ទេ ព្រោះ​សញ្ញា​ទាំង​ប៉ុន្មាន​នេះ ជា​សញ្ញា​បញ្ជាក់​ថា អា​អូន​ក្នុង​ផ្ទៃ​មាន​សុខភាព​មិន​ល្អ​ឡើយ ដូច​នេះ ម៉ាក់ៗ​ត្រូវ​តែ​ទៅ​ពិនិត្យ​តាម​ដាន​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម។

lgbqt in the jewish community — The latest — Wrapt Magazine

ជា​មធ្យម ទារក​តែង​តែ​មាន​ចលនា ទាំង​ព្រឹក ថ្ងៃ និង​ពេល​យប់ ហើយ​​ធាក់ ​២-៤​ដង/៣០​នាទី។ បើ​៣០​នាទី​ម្ដង មិន​មាន​ចលនា​ទេ ម៉ាក់ៗ​ត្រូវ​តែ​សម្រាក​បន្តិច​រួច​តាម​ដាន​យ៉ាង​តិច​៣ដង/ថ្ងៃ រយៈ​ពេល​ពី​២-៤ម៉ោង។ ប៉ុន្តែ បើ​ក្នុង​រយៈ​ពេល៤ម៉ោង អា​អូន​មិន​ប្រធាក់​សោះ ដូច​នេះ​ម៉ាក់ៗ ត្រូវ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិនិត្យ ឬ​តាមដាន​ចង្វាក់​បេះ​ដូង​កូន​ថា​តើ​អា​អូន​មាន​សភាព​ខ្សោយ ឬ​ទេ។

ដកស្រង់ពី៖ Hello Health Group