ឈប់ពិបាកទៀតទៅ! ចង់ផ្តាច់ទឹកដោះកូន វិធីនេះជួយអ្នកបានធានាបានសម្រេច
កូនខ្លះ ស្រួលផ្ដាច់ដោះ ឯខ្លះទៀត ពិបាកណាស់ អ្នកម៉ាក់ចង់ទៅណាក៏ពិបាក ត្រូវយកតាមខ្លួន តាម៉ឹមមុខគេមុខឯង ជាហេតុដែលធ្វើឪ្យអ្នកម៉ាក់ចង់ផ្តាច់ទឹកដោះកូន ពីព្រោះកូនធំល្មមហើយ។
តើអ្នកម៉ាក់គួរធ្វើដូចម្តេចដើម្បីផ្តាច់ទឹកដោះកូនបាន?
យើងនឹងធ្វើការណែនាំវិធីផ្តាច់ដោះកូន គួរផ្តាច់ពេលណាស់ទើបល្អ ហើយផ្តាច់របៀបម៉េច៖

១. អ្នកគួរតែចាប់ផ្តើមកាត់បន្ថយចំនួនក្នុងការឲ្យកូនបៅ ដោយអាចកាត់ចំនួនពីមួយទៅពីរដង ហើយប្តូរឲ្យកូនញ៉ាំទឹកដោះគោម្សៅជំនួស ឬញ៉ាំអាហារបំប៉នផ្សេងៗជំនួសវិញ។ យកល្អអ្នកគួរតែកាត់បន្ថយពេលថ្ងៃសិន ទើបចាប់ផ្តើមបន្ថយពេលយប់។
២. នៅពេលដែលកូនមិននឹកឃើញរកដោះអ្នកបៅ អ្នកមិនគួររំលឹកឡើយ។ ប៉ុន្តែបើកូនចង់បៅ អ្នកក៏មិនគួរបដិសេធដែរ ដោយអ្នកអាចច្របាច់ដាក់កែវ ឬដបឲ្យគេញ៉ាំ។ ការធ្វើបែបនេះ ដើម្បីឲ្យគេអាចឃ្លាតពីដោះអ្នកបាន។

៣. អ្នកមិនគួរទម្លាប់ឲ្យកូនបៅមុនពេលគេងឡើយ ព្រោះនេះជាទម្លាប់ដែលពិបាកផ្តាច់ណាស់។ ដូចនេះ បើកូនគេងដល់ពាក់កណ្តាលយប់ ហើយគេរកដោះអ្នកបៅ អ្នកគួរតែឲ្យក្បាលដោះជ័រដល់គេ ហើយពរគេលួងឲ្យគេគេងបន្ត ទើបអាចផ្តាច់បានងាយ។ ការសាងទម្លាប់ល្អក្នុងការគេងបែបនេះ នឹងអាចជួយកូនឲ្យឆាប់ផ្តាច់ដោះបាន។
៤. ក្នុងដំណាក់កាលផ្តាច់ទឹកដោះនេះ អ្នកគួរតែកំដរកូនឲ្យបានច្រើន ទើបអាចធ្វើឲ្យកូនមានអារម្មណ៍សុវត្ថិភាព ថែមទាំងអាចធ្វើឲ្យកូនទទួលបានការស្រឡាញ់បានគ្រប់គ្រាន់។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីជួយកូនឲ្យឆាប់ផ្តាច់ទឹកដោះបាន៕
ដកស្រង់ពី៖ Health.com