កុំមើលរំលង! អាហារ ៤ប្រភេទនេះ ល្អសម្រាប់ក្មេងទើបតែចេះដើរ

កុមារដែលទើបនឹងចេះដើរ ជាវ័យមួយកាន់តែរពឹស និងចង់ដឹង ចង់ស្គាល់មជ្ឈដ្ឋានជុំវិញ។ ប៉ុន្តែនេះជា ល្ខណៈពិសេសរបស់ពួកគេ ដែលកំពុងលូតលាស់ផ្នែកកាយសម្បទា កម្លាំង ស្មារតី និងបញ្ហា។

តើមានអាហារអ្វីខ្លះដែលជួយកូនតូចទើបចេះដើរ?

ដូច្នេះ នៅពេលកុមារលូតលាស់ក្នុងដំណាក់កាលចេះដើរ ឪពុកម្តាយ ឬអាណាព្យាបាលទាំងឡាយ គួរតែគិតគូរលើរបបអាហារដល់ពួកគេឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ។

When do babies start walking?

១.ទឹកដោះគោ និងផលិតផលពីទឹកដោះគោ

មានកម្រិតជាតិកាល់ស្យូមខ្ពស់ ជំនួយដល់សុខភាពឆ្អឹង និងធ្មេញ។ វាមានវីតាមី A ជួយដល់ប្រព័ន្ធភាពស៊ាំ ស្បែក និងភ្នែកឱ្យមានសុខភាពល្អ។ 

២.បន្លែ និងផ្លែឈើ

ជាប្រភពវីតាមីន ជាតិរ៉ែ និងជាតិសរសៃខុសគ្នាៗ អាស្រ័យតាមប្រភេទនីមួយៗនៃបន្លែ និងផ្លែឈើ។ ដូច្នេះ សូមផ្ដល់ឱ្យកុមារបរិភោគជារៀងរាល់ថ្ងៃ។ 

៣.សាច់សត្វ សាច់ត្រី ស៊ុត សណ្ដែក (សណ្ដែកសៀង សណ្ដែកឡង់ទី និងសណ្ដែកក្រាម និងអាហារផលិតពីពពួកសណ្ដែក ដូចជា តៅហ៊ូ) និងប្រភពប្រូតេអ៊ីនមិនផលិតពីទឹកដោះគោ គ្រាប់ធញ្ញជាតិ និងប្រភេទត្រីមានខ្លាញ់ច្រើន ដូចជា ត្រីស្បៃកា ត្រីសាល់ម៉ុន និងត្រីសាឌីន ដែលជាប្រភពនៃជាតិប្រូតេអ៊ីន និងជាតិដែក ដែលជំនួយដល់ការលូតលាស់សរីរាង្គរបស់កុមារ។ ដូច្នេះ សូមឱ្យកុមារញ៉ាំអាហារប្រភេទនេះ ១ទៅ ២ចំណែកក្នុងមួយថ្ងៃ។ 

Baby Meal Plan: 12 Month Old | Happy Family Organics

៤.អាហារសម្បូរជាតិកាបូអ៊ីដ្រាត (ប្រភេទអាហារម្សៅ) ដូចជា នំប៉័ង ដំឡូង ឬដំឡូងជ្វា អង្ករ)៖ ជាប្រភពដ៏សំខាន់នៃកាឡូរីក្នុងរបបអាហារសម្រាប់យើងគ្រប់គ្នា មិនថា កុមារ ឬមនុស្សពេញវ័យ ឬមនុស្សចាស់។ អាហារប្រភេទនេះ ផ្ដល់អត្ថប្រយោជន៍ ដូចជា ផ្ដល់ថាមពល ជីវជាតិ និងជាតិសរសៃ។

ដកស្រង់ពី៖ Sokhakrom.com