អ្នកម៉ាក់ត្រូវដឹង! ទារកប៉ុន្មានគីឡូទើបហៅលើសទម្ងន់? ចុះបើកូនក្នុងផ្ទៃថ្លោសខ្លាំង អាចប្រឈមអីខ្លះ?

ទារក​ក្នុង​ផ្ទៃ​តូច​ពេក​ក៏​មាន​បញ្ហា ហើយ​បើ​ថ្លោស​ខ្លាំង​ពេក​ក៏​មាន​បញ្ហា​ដែរ។ តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ទារក​ដែល​លើស​ទម្ងន់​ពេល​កើត ជា​ទារក​ដែល​មាន​ទម្ងន់​ពេល​កើត​លើស​ពី ៤ គីឡូក្រាម នៃ​ទម្ងន់​ជា​មធ្យម​របស់​ទារក​ធម្មតា។ ទារក​លើស​ទម្ងន់ មាន​កត្តា​ប្រឈម​ច្រើន ទាំង​ពេល​នៅ​ក្នុង​ផ្ទៃ អំឡុង​សម្រាល និង​ក្រោយ​កើត។

What to do About an Overweight Baby

១. កត្តា​ប្រឈម​លើ​ទារក​ក្នុង​ផ្ទៃ និង​អំឡុងសម្រាល

  • ការ​កើន​ឡើង​នូវ​អត្រា​នៃ​ភាព​មិន​ប្រក្រតី​ពី​កំណើត ទារក​អាច​ប្រឈម​នឹង​ការ​កើត​មិន​គ្រប់​ខែ
  • ទារក​អាច​ជាប់​ស្មា រង​របួស​ពុំ​អាច​លើក​ដៃ​រួច ឬ​បាក់​ឆ្អឹង
  • ទារក​អាច​ប្រឈម​នឹង​ការ​ស្លាប់​ក្នុង​ពោះ

២. កត្តា​ប្រឈម​លើ​ទារក​ក្រោយ​កើត

  • អាច​ប្រឈម​នឹង​កង្វះ​ជាតិ​ស្ករ បណ្តាល​ឲ្យ​ប្រកាច់ ឬ​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល
  • អាច​មាន​វិបត្តិ​ផ្លូវ​ដង្ហើម (ហត់​ដង្ហក់ និង​ថ្ងូរ)
  • អាច​មាន​សាច់​ដុំ​បេះដូង​រីក
  • អាច​មាន​កំហាប់​ឈាម​ខាប់​ខុស​ធម្មតា ដែល​បណ្តាល​ឲ្យ​មាន​ខាន់​លឿង​ខ្លាំង និង​រយៈពេល​យូរ។
Why Skin to Skin Contact After Birth Matters | Medela

មន្ទីរពេទ្យ​កាល់ម៉ែត​បាន​បញ្ជាក់ថា តាម​រយៈ​ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ស្ត្រី​ផ្ទៃពោះ​ទាំង​អស់​ប្រហែល​ជា ១% ទៅ ១០% អាច​ផ្តល់​កំណើត​ទារក​ដែល​លើស​ទម្ងន់ ពិបាក​សម្រាល​តាម​ធម្មជាតិ។ ចំពោះ​មូលហេតុ​បណ្តាល​ឲ្យ​ទារក​លើស​ទម្ងន់​វិញ មាន៖

  • ម្តាយ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ដែល​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ពុំ​បាន​ត្រឹម​ត្រូវ
  • ការ​ឡើង​ទម្ងន់​ខុស​ពី​ធម្មតា​របស់​ម្តាយ​ពេល​ពពោះ
  • កត្តា​តំណពូជ (ឪពុក ឬ​ម្តាយ មាន​មាឌ​ធំ ឬ​ធាត់)។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត្រ