ត្រៀមមុនឪ្យហើយទៅ! អ្នកម៉ាក់ពពោះគួរត្រៀមសម្ភារៈទាំងនេះមុនពេលដល់ថ្ងៃសម្រាល

មុនពេលសម្រាលអ្នកម៉ាក់ពពោះគ្រប់រូបត្រូវតែត្រៀមសម្ភារៈ គ្រឿងប្រើប្រាស់ដើម្បីបង្កឪ្យមានភាពងាយស្រួលក្រោយសម្រាលមិនពិបាកហត់ទិញចុះទិញឡើងនោះទេ។ ក៏ប៉ុន្តែសម្រាប់អ្នកម៉ាក់ពពោះមួយឬអ្នកម៉ាក់ពពោះលើកដំបូងមិនសូវថាដឹងនោះទេ។

តើមានរបស់ប្រើប្រាស់ប្រភេទណាខ្លះត្រូវចាំចាប់ក្រោយសម្រាល?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់ដែលត្រូវត្រៀមឲ្យកូនមុនពេលដល់ខែសម្រាល៖

带球”也能出门旅行吗?美国妈妈孕期安全旅行全攻略看这里~_检查

១. ប្រសិនជាអ្នកមានឡាន អ្នកគួរតែទិញកៅអីសុវត្ថិភាពសម្រាប់កូន ឬកន្ត្រកសម្រាប់ដាក់កូនពេលជិះឡានទៅណាទៅណី។

២. រទេះរុញរបស់កូនក៏អ្នកគួរតែទិញត្រៀមដែរ ព្រោះងាយស្រួលក្នុងការរុញកូនទៅគ្រប់ទីកន្លែង ដោយកូនអាចគេងក្នុងនោះបានស្រួល។​ ជាពិសេស អ្នកមិនសូវចុកដៃក្នុងការពរកូន។

៣. កន្សែងសម្រាប់រុំកូន ក៏អ្នកគួរតែត្រៀមដែរ ព្រោះទារកដែលទើបនឹងកើតត្រូវការកន្សែងនោះដើម្បីរុំឲ្យកូនអាចទទួលបានភាពកក់ក្តៅ។

៤. អាវកិបគូថដៃខ្លី អ្នកគួរតែទិញឲ្យកូនស្លៀកពាក់ផងដែរ ព្រោះងាយស្រួលស្លៀកពាក់ឲ្យកូន មិនធ្វើឲ្យប៉ះពាល់ដល់ដៃជើងរបស់កូន។

៥. អ្នកម្តាយក៏គួរតែទិញខោអាវដែលសមរម្យ២ទៅ៣ឈុតទុកស្លៀកពាក់ឲ្យកូនពេលដែលត្រូវចេញក្រៅ ទើបអាចលើកតម្កើងមុខមាត់របស់អ្នកបាន។

៦. ចំពោះកូនដែលបៅទឹកដោះគោ អ្នកម្តាយគួរតែទិញដបទឹកដោះគោចំនួន២ទៅ៣ដបដើម្បីត្រៀមឲ្យកូនបៅ។ ប្រសិនជាកូនបៅដបនោះត្រូវ ទើបអ្នកអាចទិញបន្ថែមទៀតបាន។

៧ ចំណុច អ្នក ម្ដាយ ថ្មីថ្មោង គួរ ត្រៀម មុន ដល់ ពេល ឆ្លង ទន្លេ - Kanha

. គ្រែរបស់កូនក៏អ្នកម្តាយគួរតែទិញទុកឲ្យកូនគេងដែរ មិនគួរឲ្យកូនគេងនៅចន្លោះកណ្តាលអ្នកឡើយ ព្រោះគ្រោះថ្នាក់ខ្លាំងណាស់។ បើអ្នកគេងមិនប្រយ័ត្នអាចសង្កត់ត្រូវកូនបានយ៉ាងងាយ៕

គួរបញ្ជាក់ផងដែរថា៖ អ្នកម៉ាក់ដែរពិបាកស្វែកទំនិញផ្សេងៗសម្រាប់កុមារ ទារក អ្នកម៉ាក់ពពោះ អាចស្វែងរកនៅ Baby Outlet ទាំង 10 សាខា ទូទាំងព្រះរាជាណាចក្រកម្ពុជា ឬទំនងទំនងតាមលេខទូរស័ព្ធ៖ 017 887 746, 016 789 669

ដកស្រង់ពី៖ Health.com