មុខសញ្ញាទាំងនេះហើយ! កូនក្នុងផ្ទៃចង់ប្រាប់អ្នកម៉ាក់ថា ឃ្លានខ្លាំងណាស់!
ប្រសិនជាអ្នកម្តាយកើតមានអាការៈទាំងនេះក្នុងពេលមានផ្ទៃពោះ មានន័យថាកូនក្នុងផ្ទៃកំពុងតែឃ្លាន។
តើមានសញ្ញាអ្វីខ្លះដែលបញ្ជាក់ថាកូនក្នុងផ្ទៃកំពុងតែឃ្លាន?
ពេលនេះយើងនឹងធ្វើការបង្ហាញ ៣ ចំណុចដែលអ្នកម៉ាក់កំពុងពពោះអាចសង្កេតបាន៖

១. នៅពេលដែលអ្នកម្តាយមានអារម្មណ៍ថាឃ្លានខ្លាំង
មានន័យថា អាហារដែលក្នុងក្រពះរបស់អ្នករំលាយអស់ហើយ។ ជាហេតុដែលធ្វើឲ្យកូនក្នុងផ្ទៃមិនអាចស្រូបយកសារធាតុចិញ្ចឹមបានទៀតទេ។ ដូចនេះ អ្នកម្តាយគួរតែរកអាហារពិសារ ទើបកូនក្នុងផ្ទៃអាចទទួលបានសារធាតុចិញ្ចឹមពីអ្នកម្តាយបានគ្រប់គ្រាន់។
២. នៅពេលដែលកូនក្នុងផ្ទៃស្រាប់តែមិនកម្រើកដូចពីមុន
មានន័យថាកូនក្នុងផ្ទៃកំពុងតែឃ្លាន ទើបគ្មានកម្លាំងក្នុងការធ្វើសកម្មភាពក្នុងពោះរបស់អ្នកម្តាយ។ ដូចនេះ អ្នកម្តាយគួរតែបរិភោគអាហារទើបកូនអាចលូតលាស់បានល្អ។

៣. ប្រសិនជាក្នុងពេលយប់ កូនកម្រើកខុសពីធម្មតា
សញ្ញាប្រាប់អ្នកម្តាយថាកូនកំពុងតែឃ្លានដែរ។ ដូចនេះ អ្នកម្តាយអាចបរិភោគអាហារសម្រន់ខ្លះដើម្បីសុខភាពកូនក្នុងផ្ទៃ៕
ដកស្រង់ពី៖ Heath.com