មានផ្ទៃពោះ៣ខែដំបូង! អ្នកម៉ាក់គួរតែប្រយ័ត្នពីចំណុចទាំង ៤ នេះឪ្យបាន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកម្តាយគួរតែប្រយ័ត្នមុនពេលមានផ្ទៃពោះ៣ខែ។

តើមានចំណុចអ្វីខ្លះដែលស្ត្រីមានផ្ទៃពោះគួរប្រយ័ត្ន?

អ្នកម៉ាក់ពពោះនឹងបានស្វែងយល់បន្ថែមអំពីចំណុចទាំង ៤ នៃអ្នកមានផ្ទៃពោះ៣ខែដំបូងគួរប្រយ័ត្ន៖

Why Is My Baby Kicking So Low?

១. ប្រសិនជាអ្នកធ្វើការជិតសារធាតុគីមី

អ្នកគួរតែចៀសឲ្យឆ្ងាយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ជាពិសេស កន្លែងដែលមានសម្លេងខ្លាំង ក៏អ្នកមិនគួរនៅដែរ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់កូន។

២. កន្លែងណាដែលមានមនុស្សច្រើន អ្នកមិនគួរទៅជិតទេ

ជាពិសេស កន្លែងដែលមានជំងឺឆ្លងតែម្តង ព្រោះបើអ្នកហ៊ានតែចូលជិត នោះអ្នកនឹងងាយចម្លងជំងឺនេះចូលទៅឲ្យកូនក្នុងផ្ទៃខ្លាំងណាស់។

៣. ក្នុងពេលដែលអ្នកមានផ្ទៃពោះ៣ខែដំបូងនេះ

ជាពេលគ្រោះថ្នាក់បំផុត ព្រោះបើអ្នកមិនប្រយ័ត្ន ហើយបន្តរួមភេទ កូនក្នុងផ្ទៃនឹងអាចបាត់បង់បាន។ ដូចនេះ អ្នកគួរតែប្រយ័ត្ន មិនគួររួមភេទច្រើនឡើយ។

10 Healing Benefits Of Touching A Pregnant Belly Without Asking

៤. ក្នុងកំឡុងពេល៣ខែដំបូង អ្នកគួរតែប្រយ័ត្នពីចលនារបស់អ្នក

ការមិនគួរបន្ទន់ជង្គង់ចុះ អោនចុះ ឬធ្វើចលនាធ្ងន់ៗឡើយ ព្រោះអាចធ្វើឲ្យកូនអ្នកធ្លាក់បាត់បាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីការពារសុវត្ថិភាពរបស់កូនក្នុងផ្ទៃ៕

ដកស្រង់ពី៖ Health.com