ការពារទាំងអស់គ្នា! គន្លឹះប៉ាម៉ាក់ថែទាំទារកទើបកើត អំឡុងពេលផ្ទុះកូវីដ-១៩

​ក្រោយ​ពេល​ចេញ​ពី​ពេទ្យ ទារក​ទើប​នឹង​កើត​តម្រូវ​ឲ្យ​ម៉ាក់​ប៉ា​ជូន​ទៅ​មន្ទីរពេទ្យ​តាម​ការ​ណាត់​របស់​គ្រូពេទ្យ ដើម្បី​ពិនិត្យ​មើល​សុខភាព ការ​លូតលាស់ ឬ​ផ្ដល់​វ៉ាក់សាំង​ឲ្យ​អា​អូន។ តែ​នៅ​ក្នុង​ពេល​ផ្ទុះ​កូវីដ-១៩​ បែប​នេះ មិន​ថា​ទៅ​ទី​ជិត ឬ​ឆ្ងាយ​ទេ យើង​តែង​តែ​ខ្លាច​ឆ្លង​ជំងឺ​នេះ ទាំង​ខ្លួន​ឯង និង​ទាំង​កូន។

តើគួរថែទាំទារកទើបកើត អំឡុងពេលផ្ទុះកូវីដ-១៩យ៉ាងដូចម្តេច?

ហេតុ​នេះ ខាង​ក្រោម​ជា​ការ​ថែទាំ​ទារក​ទើប​កើតដែល​ម៉ាក់ប៉ា​គួរ​ដឹង ពេល​នាំ​អា​អូន​ទៅ​ពេទ្យ ឬ​ទៅ​ក្រៅ​ម្ដងៗ៖

Covid-19 Masks Are Not Toxic. But Babies Shouldn't Wear Them

១. មិន​គួរ​ប្រើ​របាំង​មុខ ឬ​ម៉ាស់​គ្រប​មុខ​កូន

  • កុមារ​ដែល​មាន​អាយុ​ក្រោម​២ឆ្នាំ មិន​គួរ​ពាក់របាំងមុខទេ
  • របាំង​មុខ ឬ​ម៉ាស់​អាច​បង្កើន​ហានិភ័យ​ទារក​ស្លាប់​ភ្លាមៗ (SIDS) ព្រោះ​អាច​ធ្វើ​ឲ្យ​ថប់​ដង្ហើម​កូន

២. ស្គាល់​ពី​រោគ​សញ្ញា​កូវីដ-១៩​ លើ​ទារក

  • ទារក​មួយ​ចំនួន​មាន​រោគ​សញ្ញា​តិច​តួច​ពេល​ឆ្លង
  • សម្គាល់​មើល​សញ្ញា​ក្ដៅ​ខ្លួន ក្អក ហៀរ​សម្បោរ ឬ​ពិបាក​ដក​ដង្ហើម និង​ប្រាប់​ទៅ​ខាង​មន្ទីរពេទ្យ​ពី​រោគ​សញ្ញា​កូន
  • ករណី​ទារក​ឈឺ​ធ្ងន់​ក្រោយ​ឆ្លង​កូវីដ-១៩ កម្រ​មាន​ណាស់ លើក​ឡើង​តែ​ទារក​មាន​ជំងឺ​ប្រចាំ​កាយ ឬ​កើត​មិន​គ្រប់​ខែ។ល។
Wearing a Surgical Mask: Being Smart or Paranoid? - Mommy Nearest

៣.ពិនិត្យ​មើល​សុខភាព​កូន​ឲ្យ​គ្រប់​សព្វ

ជា​ទូទៅ ការ​ពិនិត្យ​ទារក​ទើប​កើត​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​ផ្តល់​សេវា​ថែ​ទាំ​សុខភាព​កូន​របស់​យើង​អាច៖

  • ពិនិត្យ​មើល​សុខភាព​ទូទៅ​របស់​កូន
  • ពិនិត្យ​មើល​ការ​លូតលាស់ និង​ការ​ញ៉ាំ​អាហារ​របស់​កូន
  • ពិនិត្យ​រក​មើល​ជំងឺ​ខាន់​លឿង

លើសពីនេះទៀត៖ ម៉ាក់​ប៉ា​ក៏​ត្រូវធ្វើតាមការណែនាំពីក្រសួងសុខាភិបាល ដើម្បីការពារកូវីដ-១៩ ជាពិសេសពេលចេញក្រៅជាមួយអាអូន ទោះទៅពេទ្យ ឬ​កន្លែងណាក៏ដោយ គឺត្រូវរក្សាគម្លាតពីអ្នកដទៃ ដើម្បីការពារខ្លួនយើងផ្ទាល់ និងអាអូន។

ដកស្រង់់ពី៖ Hello Health Group