មូលហេតុនេះហើយ! ទារកឧស្សាហ៍បៅឈ្លក់ដោយសារកត្តា ៥ នេះ
នៅពេលដែលកូនតូចបៅឈ្លក់យើងពិតជាបារម្ភខ្លាំងណាស់ ដូចនេះហើយត្រូវស្វែងយល់ពីមូលហេតុដែលនាំឲ្យកូនបៅទៅមានអាការៈបែបនោះ។
តើមានទារកប្រភេទអ្វីខ្លះដែលងាយបៅឈ្លក់?
ខាងក្រោមនេះយើងនឹងបង្ហាញពីប្រភេទទារកងាយបៅឈ្លក់ដូចខាងក្រោម៖

- ទារកកើតមិនគ្រប់ខែ ឬមិនគ្រប់ទម្ងន់
- ទារកមានបញ្ហាបេះដូង
- ទារកមិនគ្រប់លក្ខណៈពីកំណើតដូចជាឆែបមាត់ ឬក្រអូមមាត់
- កក្រពះតូច
- ទារកក្អែញឹកញាប់
ក្រៅពីលក្ខខ័ណ្ឌផ្ទាល់ខ្លួនរបស់ទារកនោះហើយ នៅមានកាយវិការឲ្យទារកបៅ ឬការបំបៅមិនបានត្រឹមត្រូវ ក៏ជាហេតុនាំឲ្យកូនឈ្លក់ដូចគ្នាដូចជា៖
- ឲ្យកូនគេងបៅ
- បំបៅទារកទាំងកំពុងគេង
- ប្រឡែងលេងជាមួយកូនទាំងកំពុងបៅ
- ពេលលើកកូនបំបៅក្បាលទាបជាងគូទ
វិធីការពារកុំឲ្យទារកឈ្លក់ទឹកដោះនៅពេលបំបៅ ព្រោះបើឈ្លក់ច្រើនដងពេក វាប៉ះពាល់រលាកផ្លូវដង្ហើម ឬរលាកសាច់សួតពីស្រាលដល់ធ្ងន់ធ្ងរ ហើយធ្វើឲ្យទារកមិនសូវឡើងទម្ងន់។ ដូចនេះត្រូវធ្វើបែបនេះ ទើបកូនមិនឈ្លក់៖

- ពេលលើកទារកឲ្យបៅដោះ យើងត្រូវលើកថ្នមៗ រួចយកមកផ្អឹបដើមទ្រូង ហើយដាក់ក្បាលឲ្យខ្ពស់ជាងគូទ
- កុំបង្ខំកូនឲ្យបៅ
- នៅពេលបៅ បើកូនក្អក ឬយំ ត្រូវដកក្បាលដោះចេញពីមាត់
- ត្រូវបំបៅទារកដោយដាក់មាត់ទារកឲ្យស៊ប់នឹងក្បាលដោះ
វិធីជួយសង្គ្រោះពេលកូនឈ្លក់ទឹកដោះ គឺយើងត្រូវលើកបញ្ឈរ និងរឹតខ្នង ហើយកុំអាលទាន់ឲ្យកូនបៅបន្តទៀត និងព្យាយាមជូតសម្អាតមាត់ ច្រមុះឲ្យបានស្អាត។
ដកស្រង់េពី៖ Hello Health Group