កូនតូចៗចេះតែ​រលាក​គូទអាចមកពីមូលហេតុទាំងនេះ​ តែកុំបារម្ភនេះជាដំណោះស្រាយ

ក្មេង​តូចៗ ពិសេស​ក្មេង​ស្លៀក​ខោទឹក​នោម ងាយ​នឹង​រលាក​គូទ​ណាស់។ ចំពោះ​មូលហេតុ​ធ្វើ​ឲ្យ​ក្មេង​ឧស្សាហ៍​រលាក​គូទ​វិញ​ មាន​ច្រើន ដូច​ជា​ក្មេង​រាក​ញឹក​ញាប់ ការ​មិនបាន​លាង​សម្អាត​គូទ​កូន​ឲ្យ​បាន​ស្អាត​ល្អ​ពេល​នោម ឬ​ជុះ ផ្អាប់​កន្ទប​កូន​ទុក​យូរ​ពេក កូន​អាលែកហ្ស៊ី​ជាមួយ​កន្ទប ឬ​ខោ​ទឹក​នោម ឆ្លង​មេរោគ​ផ្សិត ​បាក់​តេរី ឬវីរុស ជាដើម។

តើ​ត្រូវ​ដោះស្រាយ​បែប​ណា​ពេល​កូន​តូច​រលាក​គូទ?

Blood In Baby's Stool: 5 Common Causes And Their Treatment
  • ត្រូវលាប​ក្រែម​ជុំវិញ​បរិវេណ​គូទ​កូន ក្រោយ​សម្អាត​គូទ ឬ​ងូត​ទឹក​រួច
  • ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​ច្រើន
  • ឲ្យកូន​តម​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ​ហឹរ ឬផ្អាប់
  • ធ្វើ​អនាម័យ​រាងកាយ និង​គូទ​កូន​ជាប់​ជា​ប្រចាំ
  • ជ្រើស​រើស​កន្ទប ឬ​ខោទឹក​នោម ដែលទ​ន់ ហើយ​ជក់​ទឹក
  • ត្រូវ​ផ្លាស់ប្តូរ​កន្ទប​កូន​ឲ្យ​ញឹក​ញាប់។

ចំពោះ​ក្មេង​រលាក​គូទ​ដោយសារខោទឹកនោមវិញកុមារ នៅ​ពេល​ថ្ងៃ​មិន​បាច់​ស្លៀក​ខោ​ទឹក​នោម​ឲ្យ​កូន​ទេ ហើយត្រូវ៖

Baby stool: What's normal and what's not
  • ក្រោយ​កូន​ជុះ ឬ​នោម​ត្រូវ​លាង​សម្អាត​ជាមួយ​ទឹកក្ដៅឧណ្ហៗ ឬ​ទឹក​ត្រជាក់​ធម្មតា
  • បន្ទាប់​មក​ជូត​សម្អាត​គូទ​កូន​ដោយ​កំណាត់​ស្ងួត ទន់
  • ផ្លាស់​ប្ដូរ​ខោ​ទឹកនោម​ឲ្យ​បាន​ញឹកញាប់
  • បើមិនចាំបាច់ កុំប្រើកន្សែងសើមជូតអី ព្រោះងាយប្រតិកម្ម
  • ពេល​កូន​បត់​ជើង​ធំ ត្រូវ​ប្រញាប់​ដូរ​ភ្លាម កុំ​ផ្អាប់​ទុក​យូរ។

​ទារក​ទើប​កើត​ច្រើន​ណាស់​កើត​រោល រមាស់ ព្រោះ​សាច់​ខោ​ទឹកនោមមាន​សារជាតិ​គីមី ហើយ​សារជាតិ​គីមី​នេះ​បាន​ទៅ​ប៉ះ​ទឹកនោម​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ស្បែក​ជួប​ប្រទះ​ក្រហម រោល ឬ​កន្ទួល។ មួយ​វិញ​ទៀត​អាច​បណ្ដាល​មកពី​ម៉ាក់​ៗ​ទុក​យូរ​ពេក​មិន​ដូរ ជាពិសេស​ពេល​យប់​តែ​ម្ដង ដោយសារ​តែ​អត់​ងងុយ និង​ខ្ជិល​នោះ ទើប​ម៉ាក់​ៗ​ខ្លះ​បណ្ដោយ​ឲ្យ​កូន​ស្លៀក​ខោ​តែ​១ ក្នុង​មួយ​យប់។

ដកស្រង់ពី៖ Hello Health Group