គន្លឹះបង្ការល្អៗ! សម្រាប់ស្រ្តីមានផ្ទៃពោះ ចៀសវាងបញ្ហាកូនក្រៅស្បូន

ការ​បង្ក​កំណើត​ស៊ុត (មេជីវិតញី និង​ឈ្មោល) ជា​ធម្មតា​កាច់​សំបុក​នៅ​១/៣​ ខាង​ក្រៅ​ដៃ​ស្បូន ធ្វើ​ដំណើរ​ចូល​មក​តួ​ស្បូន ដើម្បី​កាច់​សំបុក។

ក្នុង​ករណី​ដែល​ស៊ុត​ធ្វើ​ការ​កាច់​សំបុក ខុស​ប្រក្រតី​នៅ​ក្រៅ​តួ​ស្បូន គេ​ហៅ​ថា​ជា កូន​ក្រៅ​ស្បូន។

ជា​ទូទៅ កូន​ក្រៅ​ស្បូន មិន​អាច​រីក​លូត​លាស់​ធំធាត់​បាន​ដូច​ការ​បង្ក​កំណើត​កូន​នៅ​តួ​ស្បូន​បាន​ទេ ហើយ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​ប្រឈម​នឹង​កូន​ក្រៅ​ស្បូន​គឺ ម្ដាយ​បង្ក​កំណើត​ដោយ​ធ្វើ IUI (Intrauterine Insemination) ឬ IVF (In vitro fertilisation) ធ្លាប់​មាន​ប្រវត្តិ​គភ៌​ក្រៅ​ស្បូន រលាក​អាង​ត្រគាក ឬ​ធ្លាក់​ស​រ៉ាំរ៉ៃ ជាដើម។

វិធី​បង្ការ​គឺ​បង្ការ​ជាមួយ​នឹង​មូល​ហេតុ ឬ​កត្តា​ប្រឈម​ដែល​បណ្ដាល​ឲ្យ​មាន​កូន​ក្រៅ​ស្បូន​ មាន៖

Ectopic Pregnancy - Symptoms, Signs and Treatment | BellyBelly
  • កុំ​ជក់​បារី
  • ការពារ​ឆ្លងកាមរោគ ឬ​ជំងឺ​ឆ្លង​តាម​ការ​រួម​ភេទ​ផ្សេងៗ
  • ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ ក្នុង​ករណីស្ត្រី​មាន​ការ​រលាកដៃ​ស្បូន រលាក​អាង​ត្រគាក រលាក​ទ្វារមាស​ជាដើម
  • ព្យាបាល​ធ្លាក់​ស រោគ​ស្ត្រី​ផ្សេងៗ​ដោយ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ចៀសវាង​ការ​ប្រើ​ថ្នាំ​តាម​គ្នា ឬ​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា។
What is an ectopic pregnancy? | Piedmont Women's Center

លើស​ពី​នេះម៉ាក់ៗ​ពពោះ​ត្រូវ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់​តាម​ការ​កំណត់​របស់​គ្រូពេទ្យ។ ចំពោះ​ស្ត្រី នៅ​ពេល​ដែល​បាត់​រដូវ ពិនិត្យ​ទឹក​នោម​ថា​មាន​គភ៌ ២-៣សប្ដាហ៍ ត្រូវ​ទៅ​ពិនិត្យ​អេកូ​មើល​ថា តើ​កូន​បាន​ចូល​មក​ក្នុង​ស្បូន​ហើយ​ឬនៅ ចៀស​វាង​ករណី​យឺត​យ៉ាវ​រហូត​ដល់​បែក​ធ្លាយ​កូន​ក្រៅ​ស្បូន ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​​ជីវិត។

ដកស្រង់ពី៖ Hello Health Group