កូនក្នុងផ្ទៃឆ្លាតខ្លាំង! បើគេមានសកម្មភាពទាំងនេះ ពេលនៅក្នុងពោះម្តាយ
ម៉ាក់ៗគ្រប់រូបតែងតែចង់ឲ្យកូនកើតមកមានសុខភាពល្អ រាងកាយមាំមួន និងជាពិសេស គឺមានភាពឆ្លាតវៃជាក់ជាមិនខាន។ យ៉ាងណាមិញ ប្រសិនបើម៉ាក់ៗចង់ដឹងកូនកើតមកមានភាពឆ្លាតវៃ ម៉ាក់ៗអាចសង្កេតចំណុចទាំងនេះបាន។
តើកូនក្នុងផ្ទៃឆ្លាតទៅបានមានសកម្មភាពអ្វីខ្លះក្នុងពោះអ្នកម្តាយ?
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលបង្ហាញថា កូនក្នុងផ្ទៃឆ្លាតណាស់ដូចខាងក្រោម៖

១. នៅពេលដែលអ្នកម្តាយពរពោះចាប់ពី៤ទៅ៥ខែ កូនក្នុងផ្ទៃនឹងចាប់ផ្តើមមានចលនាហើយ។ ដូចនេះ ប្រសិនជាកូនកម្រើកដោយមានរបៀប ហើយបញ្ចេញកម្លាំងខ្លាំង នោះមានន័យថា កូនក្នុងផ្ទៃនឹងឆ្លាតខ្លាំងណាស់។
២. ប្រសិនជាពេលដែលអ្នកម្តាយស្ទាបពោះរបស់ខ្លួន ហើយកូនប្រតិកម្មតាមកន្លែងដែលអ្នកម្តាយស្ទាប នោះមានន័យថា ខួរក្បាលកូនកំពុងតែលូតលាស់ខ្លាំងណាស់។ ដូចនេះ ពេលដែលកូនកើតចេញមក ខួរក្បាលគេនឹងរស់រវើកខ្លាំង ហើយប្រតិកម្មបានលឿនជាងក្មេងដទៃ។

៣. នៅពេលដែលអ្នកម្តាយពរពោះបានពី៦ទៅ៧ខែ ជាពេលដែលកូនអាចចំណាំមនុស្សបានហើយ។ ក្នុងពេលនេះ បើមានអ្នកផ្សេងមកស្ទាបពោះអ្នកម្តាយ កូននឹងចាប់ផ្តើមស្ងៀម មិនសូវកម្រើកនោះទេ។ ប៉ុន្តែបើអ្នកម្តាយស្ទាប ហើយនិយាយជាមួយគេ នោះគេនឹងកម្រើកយ៉ាងរស់រវើកខ្លាំងណាស់។ ដូចនេះ បើកូនមានសកម្មភាពទាំងនេះ នោះកូនអ្នកមានខួរក្បាលដែលពូកែខ្លាំង៕
ដកស្រង់ពី៖ Health.com