តោះមកដឹងទាំងអស់គ្នា! កៀកថ្ងៃសម្រាលឬយ៉ាងណា ម៉ាក់ៗអាចសម្គាល់សញ្ញាប៉ុន្មាននេះ
ជាធម្មតាស្រីៗមានផ្ទៃពោះអាចដឹងថា ជិតដល់ថ្ងៃសម្រាលកូនបានដោយសារការពិនិត្យអេកូ ឬរាប់ចាប់ពីថ្ងៃមានរដូវចុងក្រោយមក។
តើមានសញ្ញាអ្វីខ្លះដែលបង្ហាញថាអ្នកជិតដល់ថ្ងៃសម្រាល?
តែទោះយ៉ាងណា បើកៀកថ្ងៃសម្រាលអូនតូចមែនទែនហើយនោះ នឹងមានចេញសញ្ញាមួយចំនួន ដែលម៉ាក់ៗអាចកត់ចំណាំបាន។
ស្ត្រីពពោះ បើកៀកដល់ថ្ងៃសម្រាលមែនទែនហើយ មានសញ្ញាមួយចំនួនកើតឡើង ដូចជាពោះធ្លាក់ចុះក្រោមកាន់តែខ្លាំង មានន័យថា ក្បាលកូនបង្វិលចុះមកក្រោម ដើម្បីត្រៀមលក្ខណៈសម្រាល។
ក្រៅពីសញ្ញាទាំងនេះ នៅមានសញ្ញាផ្សេងទៀត ដូចជា ម៉ាក់ៗឧស្សាហ៍រមួលក្រពើ ពិបាកគេងកាន់តែខ្លាំង ឈឺចុករួយចង្កេះ ធ្ងន់ត្រគាក នោមកាន់តែញឹក ឯស្បូនក៏កន្ត្រាក់។
បញ្ហាទាំងប៉ុន្មានខាងលើនេះ ធ្វើឲ្យម៉ាក់ៗកាន់តែស្ត្រេស ធុញថប់ខ្លាំងជាងមុន តែទោះយ៉ាង អំឡុងពេលនេះស្ត្រីពពោះត្រូវព្យាយាមសម្រាកឲ្យបានច្រើន បើអាចត្រូវសុំច្បាប់សម្រាកពីការងារមុនកំណត់ឲ្យបានយ៉ាងហោចណាស់ក៏២សប្តាហ៍ដែរ។ ការឈប់សម្រាកពីការងារមុននេះ ជាឱកាសដែរម៉ាក់មានពេលសម្រាកច្រើន សន្សំកម្លាំង ដើម្បីសម្រាលអាអូនបានដោយសុវត្ថិភាព។
ផ្ទុយទៅវិញ បើដល់ថ្ងៃកំណត់ត្រូវសម្រាលហើយ តែម៉ាក់ៗមិនសញ្ញាអ្វីឲ្យដឹង ឬគ្មានអ្វី ប្រែប្រួលនោះទេ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ បើបណ្តោយទុកយូរ កូនកាន់តែចាស់ខែទៅ មិនល្អនោះទេ។
ដកស្រង់ពី៖