សំខាន់ណាស់! ពេលកូន១១និង១២ឆ្នាំការអប់រំទាំង ៥ នេះសំខាន់បំផុតសម្រាប់គេ

ចាស់ៗ​តែង​ថា ចង្កៀង​ផ្ទះ​អ្នក​ណា ភ្លឺ​ផ្ទះ​អ្នក​ហ្នឹង ពាក្យ​នេះ​ពិត​ជា​ត្រឹម​ត្រូវ រឿង​ប្រដៅ​បង្ហាត់​បង្រៀន​កូន​ចៅ​ ក៏​ដូច​គ្នា។ គ្រួសារ​នីមួយៗ​មាន​វិធី​បង្រៀន​កូនៗ​ខុស​គ្នាៗ ប៉ាម៉ាក់​ខ្លះ​សប្បាយ​ចិត្ត​ពេល​អូនៗស្តាប់​សម្តី និង​ដំបូន្មាន ខ្លះ​ទៀត​មិន​សប្បាយ​ចិត្ត​សោះ ពិបាក​បង្រៀន​អី​ពិបាក ខូច​នោះ​ខូច។

តើនៅពេលកូន១១និង១២ឆ្នាំគួរទទួលបានការអប់រំអ្វីខ្លះ?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការអប់រំកូនដែលមានអាយុពី១១ទៅ១២ឆ្នាំ៖

១. អ្នកគួរតែអប់រំគេឲ្យចេះធ្វើការងាររបស់ខ្លួនឲ្យបានល្អ ហើយក៏គួរតែបន្ថែមការងារផ្ទះខ្លះឲ្យគេជួយផងដែរ ដើម្បីវឹកហាត់កូនឲ្យឧស្សាហ៍ មិនមានលក្ខណៈខ្ជិលច្រអូសនៅពេលដែលគេធំឡើយ។

២. អ្នកក៏គួរតែទុកពេលវេលាខ្លះដល់កូនផងដែរ ដោយទុកឲ្យគេធ្វើរឿងដែលគេចង់ មិនគួរបង្ខំគេឲ្យរៀនខ្លាំង ឬធ្វើការងារផ្ទះច្រើននោះទេ ព្រោះអាចធ្វើឲ្យគេមានសម្ពាធជាខ្លាំង ដោយអាចធ្វើឲ្យគេកើតមានជំងឺបាក់ទឹកចិត្តបាន។

៣. អ្នកគួរតែកាត់បន្ថយក្នុងការឲ្យកូនញ៉ាំភេសជ្ជៈផ្អែមមួយចំនួន ថែមទាំងអាហារមួយចំនួនដែលមិនល្អចំពោះសុខភាពកូន ក៏អ្នកគួរតែឈប់ឲ្យគេញ៉ាំដែរ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនជាខ្លាំង។ អ្នកគួរតែបង្ហាញគេឲ្យឃើញនូវផលវិបាកក្រោយញ៉ាំចំណីទាំងនោះ ទើបគេជឿ ហើយមិនលួចញ៉ាំ។

៤. ពេលដែលកូនមានអាយុប៉ុណ្ណឹង ការងារសាលាកូននឹងច្រើន។ ដូចនេះ អ្នកគួរតែឲ្យកូនឆាប់ធ្វើការងារទាំងនោះ ទើបអាចបញ្ចប់មុនម៉ោង ធ្វើឲ្យកូនអាចចូលគេងពីព្រលឹមបាន។

៥. អ្នកគួរតែបង្ហាញកូនពីកន្លែងណាដែលល្អ និងមិនល្អ ដើម្បីឲ្យគេអាចបែងចែកបាន នោះគេនឹងមិនគេចសាលាទៅលេងកន្លែងដែលនាំផលអាក្រក់ដល់គេឡើយ។ ដូចនេះ អ្នកអាចអប់រំគេតាមវិធីទាំងនេះ ដើម្បីឲ្យកូនក្លាយជាកេ្មងល្អម្នាក់៕

ដកស្រង់ពី៖ Health.com