សំខាន់ណាស់! ពេលកូន១១និង១២ឆ្នាំការអប់រំទាំង ៥ នេះសំខាន់បំផុតសម្រាប់គេ
ចាស់ៗតែងថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង ពាក្យនេះពិតជាត្រឹមត្រូវ រឿងប្រដៅបង្ហាត់បង្រៀនកូនចៅ ក៏ដូចគ្នា។ គ្រួសារនីមួយៗមានវិធីបង្រៀនកូនៗខុសគ្នាៗ ប៉ាម៉ាក់ខ្លះសប្បាយចិត្តពេលអូនៗស្តាប់សម្តី និងដំបូន្មាន ខ្លះទៀតមិនសប្បាយចិត្តសោះ ពិបាកបង្រៀនអីពិបាក ខូចនោះខូច។
តើនៅពេលកូន១១និង១២ឆ្នាំគួរទទួលបានការអប់រំអ្វីខ្លះ?
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការអប់រំកូនដែលមានអាយុពី១១ទៅ១២ឆ្នាំ៖
១. អ្នកគួរតែអប់រំគេឲ្យចេះធ្វើការងាររបស់ខ្លួនឲ្យបានល្អ ហើយក៏គួរតែបន្ថែមការងារផ្ទះខ្លះឲ្យគេជួយផងដែរ ដើម្បីវឹកហាត់កូនឲ្យឧស្សាហ៍ មិនមានលក្ខណៈខ្ជិលច្រអូសនៅពេលដែលគេធំឡើយ។
២. អ្នកក៏គួរតែទុកពេលវេលាខ្លះដល់កូនផងដែរ ដោយទុកឲ្យគេធ្វើរឿងដែលគេចង់ មិនគួរបង្ខំគេឲ្យរៀនខ្លាំង ឬធ្វើការងារផ្ទះច្រើននោះទេ ព្រោះអាចធ្វើឲ្យគេមានសម្ពាធជាខ្លាំង ដោយអាចធ្វើឲ្យគេកើតមានជំងឺបាក់ទឹកចិត្តបាន។
៣. អ្នកគួរតែកាត់បន្ថយក្នុងការឲ្យកូនញ៉ាំភេសជ្ជៈផ្អែមមួយចំនួន ថែមទាំងអាហារមួយចំនួនដែលមិនល្អចំពោះសុខភាពកូន ក៏អ្នកគួរតែឈប់ឲ្យគេញ៉ាំដែរ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនជាខ្លាំង។ អ្នកគួរតែបង្ហាញគេឲ្យឃើញនូវផលវិបាកក្រោយញ៉ាំចំណីទាំងនោះ ទើបគេជឿ ហើយមិនលួចញ៉ាំ។
៤. ពេលដែលកូនមានអាយុប៉ុណ្ណឹង ការងារសាលាកូននឹងច្រើន។ ដូចនេះ អ្នកគួរតែឲ្យកូនឆាប់ធ្វើការងារទាំងនោះ ទើបអាចបញ្ចប់មុនម៉ោង ធ្វើឲ្យកូនអាចចូលគេងពីព្រលឹមបាន។
៥. អ្នកគួរតែបង្ហាញកូនពីកន្លែងណាដែលល្អ និងមិនល្អ ដើម្បីឲ្យគេអាចបែងចែកបាន នោះគេនឹងមិនគេចសាលាទៅលេងកន្លែងដែលនាំផលអាក្រក់ដល់គេឡើយ។ ដូចនេះ អ្នកអាចអប់រំគេតាមវិធីទាំងនេះ ដើម្បីឲ្យកូនក្លាយជាកេ្មងល្អម្នាក់៕
ដកស្រង់ពី៖ Health.com