ពេលពពោះកើតមានអាការៈនេះ! អាចជាសញ្ញាកូនក្នុងផ្ទៃលូតលាស់មិនល្អនោះទេ

គ្រាន់តែបានដឹង​ពី​ការចាប់ផ្តើមបង្ក​កំណើត​របស់​ទារក​នៅក្នុង​ផ្ទៃ​ភ្លាមអ្នក​ម្តាយ​ក៏​នឹក​គិតដល់​រឿងរ៉ាវ​ជាច្រើន​ដែលត្រូវធ្វើ​ក្នុងអំឡុងពេល9ខែ​ទៅ​មុខ​ទៀត ​ដើម្បី​ឲ្យកូន​ដែល​នឹង​ប្រសូត​មក​មាន​សុខ​ភាពល្អ​បរិបូរ។ ក៏ប៉ុន្តែពេលខ្លះមានអ្នកម៉ាក់ខ្លះអាចមានអាការៈមួយចំនួនដែលអាចជាសញ្ញានៃកូនលូតលាស់មិនបានល្អផងដែរ។

តើមានសញ្ញាអ្វីខ្លះដែលបង្ហាញថាកូនក្នុងផ្ទៃលូតលាស់មិនបានល្អ?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលបង្ហាញថា កូនក្នុងផ្ទៃកំពុងតែលូតលាស់យឺត៖

Postpartum Belly: When Will It Go Away? | Parents

១. នៅពេលដែលទម្ងន់អ្នកម្តាយឡើងមិនលឿន ដោយទម្ងន់ខុសពីធម្មតា មានន័យថា កូនក្នុងផ្ទៃកំពុងតែខ្វះសារធាតុចិញ្ចឹម។ ជាហេតុដែលធ្វើឲ្យគេលូតលាស់យឺត នោះទម្ងន់អ្នកម្តាយក៏មិនឡើងផងដែរ។

២. ក្នុងដំណាក់កាលកណ្តាលនៃការមានផ្ទៃពោះ កូនក្នុងពោះនឹងកម្រើកច្រើនជាងមុន។ ប៉ុន្តែបើកូនមិនសូវកម្រើកនោះទេ មានន័យថា កូនកំពុងតែលូតលាស់មិនបានល្អឡើយ ទើបធ្វើឲ្យគេគ្មានកម្លាំងក្នុងការធ្វើចលនាក្នុងពោះរបស់អ្នកម្តាយ។

How To Emphasise Your Pregnancy Bump

៣. នៅពេលដែលអ្នកម្តាយកើតមានអាការៈលើសសម្ពាធឈាម ឬខ្វះឈាម ក៏អាចធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់យឺតដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីអាការៈទាំងនេះ ទើបអាចដឹងពីស្ថានភាពលូតលាស់របស់កូនក្នុងផ្ទៃ៕

ដកស្រង់ពី៖ health.com