អ្នកម៉ាក់ត្រូវដឹង! រវាងឡេ និងម្សៅ គួរលាបមួយណា ទើបល្អមិនប៉ះពាល់ស្បែកកូន
ទារកតូចៗបន្ទាប់ពីងូតទឹកដុសសាប៊ូរួច រឿងត្រូវធ្វើបន្ទាប់ប្រាកដជាលាបម្សៅ ឬឡេផ្ដល់សំណើមដល់ស្បែកកូន។
តើការលាបឡេ ឬម្សៅឲ្យកូនតូចអាចប៉ះពាល់សុខភាព ឬស្បែកកូនអត់? រវាងឡេ និងម្សៅមួយណាល្អ ចំពោះកូនជាង? ចុះការប្រើម្សៅហុយចំពោះកូនតូចប៉ះពាល់អ្វីខ្លះ?
ទាំងម្សៅ និងឡេជាផលិតផលធ្វើឡើងបន្ទាប់បន្សំប៉ុណ្ណោះ វាមិនចាំបាច់ខ្លាំងចំពោះកូនឡើយ ពោលលាបក៏បាន មិនលាបក៏គ្មានបញ្ហា។

ចំពោះម្សៅហុយ គ្រូពេទ្យមិនតម្រូវឲ្យប្រើចំពោះកូនតូចទេ ព្រោះរបស់ហុយចូលទៅប្រព័ន្ធសួតក្មេងអាចបង្កើតទៅជាស្លេស្ម ស្លេស្មបង្កើតទៅជាសម្បោរ ធ្វើឲ្យកណ្ដាស់ ក្អក រហូតបណ្ដាលឲ្យមានបញ្ហារលាកផ្លូវដង្ហើមជាដើម។
បើឡេលាបខ្លួនវិញជាផលិតផលផលិតឡើង ដើម្បីកាត់បន្ថយការកកិត ធ្វើឲ្យស្បែកមានសំណើម។ ដូចនេះអ្នកម៉ាក់មិនត្រូវប្រើប្រាស់ឡេ មិនតម្រូវឲ្យប្រើប្រាស់ម្សៅហុយចំពោះទារកឡើយ ក៏ប៉ុន្តែឡេដែលយើងយកទៅលាបលើស្បែកកូននោះ ត្រូវចេះពិនិត្យមើលរកប្រភព កាលបរិច្ឆេទច្បាស់លាស់ មាន PH សមស្រប នឹងស្បែកក្មេង មិនមានបន្ថែមក្លិនក្រអូប។

ដកស្រង់ពី៖ Hello Health Group