គួរឪ្យខ្លាចណាស់! បើសុខភាពចុះខ្សោយពេលពពោះ តើគួរថែទាំបែបណាទើបល្អ មិនប៉ះពាល់ដល់ផ្ទៃ?
ក្នុងពេលពពោះ ម៉ាក់ៗត្រូវការការថែទាំសុខភាពឲ្យបានល្អ ទាំងរបៀបរស់នៅ និងផ្គត់ផ្គង់ចំណីអាហារឲ្យគ្រប់គ្រាន់។
តើគួរថែរសុខភាពដូចម្តេចបើអ្នកម៉ាក់មានសុខភាពខ្សោយ?
ដើម្បីឲ្យសុខភាពរឹងមាំ តែបើម៉ាក់ៗដែលមានសុខភាពខ្សោយ មិនដឹងធ្វើយ៉ាងណា គួរធ្វើតាមការណែនាំពីគ្រូពេទ្យជំនាញខាងក្រោម៖
ត្រូវចងចាំថា គ្មានស្រ្តីណាដែលខ្សោយអាចមានផ្ទៃពោះបានទេ ស្ត្រីម្នាក់ៗសុទ្ធតែខ្លាំងទាំងអស់ ប៉ុន្តែ ក្នុងករណីដែលស្រ្តីមានផ្ទៃពោះ មានអាការៈឧស្សាហ៍ឈឺនេះ ឈឺនោះ មានអារម្មណ៍ថាអស់កម្លាំង អាចបណ្តាលមកពីការចាញ់កូន ឬបញ្ហាសុខភាពតិចតួចទាក់ទងនឹងពេលពពោះប៉ុណ្ណោះឯង។
ប្រសិនបើសុខភាពខ្សោយពេលចាញ់កូន ឬបណ្តាលមកពីប្រែប្រួលកាយសម្បទាពេលពពោះ ស្រ្តីៗដែលមានអាការៈចាញ់កូន មិនត្រូវប្រើថ្នាំដាច់ខាត ព្រោះកាលណាប្រើថ្នាំ ពេទ្យមិនអាចពិនិត្យដឹងពីសុខភាពកូនបានល្អទេ។ ជំនួសពីការញ៉ាំថ្នាំស្រ្តីដែលពពោះគួរតែ៖
- បំប៉នអាហារឲ្យគ្រប់គ្រាន់
- គេងឲ្យបានគ្រប់គ្រាន់
- ញ៉ាំថ្នាំវីតាមីន និងជាតិដែកឲ្យបានគ្រប់គ្រាន់វិញទើបល្អ។
ដកស្រង់ពី៖ Hello Health Group