បើមិនចង់មានគ្រោះថ្នាក់នោះទេ! ប៉ាម៉ាក់កុំទម្លាប់ឲ្យកូនតូចគេងផ្អៀង ឬគេងទ្រោបឪ្យសោះ

ប៉ាម៉ាក់​ទើប​មាន​អា​អូន​លើក​ទី​មួយ ដឹង​អត់​ថា​ទម្រង់​គេង​សុវត្ថិភាព​បំផុត​សម្រាប់​កូន​តូច​ គឺ​គេង​ផ្ងារ មិន​មែន​គេង​ពោបទេ​។

ការ​សិក្សា​បាន​បង្ហាញ​ថា​កត្តា​ប្រឈម​ជា​ច្រើន​បាន​ធ្វើ​ឲ្យ​ក្មេង​ស្លាប់​ភ្លាមៗ ក្នុង​នោះ​ការ​គេង​ក៏​ជា​កត្តា​សំខាន់​មួយ​ដែរ​។

ក្មេង​តូច​ៗ​អាយុ​ក្រោម១​​ឆ្នាំ​គ្រប់​រូប​ប្រ​ឈម​នឹង​បញ្ហា​នេះ តែ​ថា​ក្មេង​ដែល​ប្រ​ឈម​ខ្លាំង​គឺ​ពី​អាយុ​០ខែ​ ដល់​អាយុ​៤​ខែ​។

Baby sleeping on side: Is it safe and best positions

គ្រូពេទ្យ​បញ្ជាក់​ថា​មូល​ហេតុ​មួយ​នៃ​ការ​ស្លាប់​នេះ​គឺ​ទម្រង់​នៃ​​ការ​គេង ហើយ​ថា​ក្មេងៗ​តូច​ៗ​ទើប​កើត​ទាំង​នោះ គួរ​ដាក់​ឲ្យ​គេង​ផ្ងារ​ទើប​ជា​ការ​ល្អ​ ជាជាង​​​ដាក់​កូន​ឲ្យ​គេង​ផ្អៀង ឬ​គេ​ពោប​។

ហេតុអ្វីបានជា​ដំណេក​ជា​បញ្ហា?​

ពេល​ក្មេង​គេង​ពោប​ ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប និង​កាត់​បន្ថយ​សមត្ថ​ភាព​ទួល​បាន​អុកស៊ីសែន ដើម្បី​បញ្ជូន​ទៅ​កាន់​ខួរ​ក្បាល​។ ពិសេស​កូន​តូច​អាយុ​ចន្លោះ​ពី​២ខែ ទៅ​៤ខែ ភាព​បត់​បែន​ក្នុង​ការ​ដក​ដង្ហើម ដើម្បី​ទទួល​បាន​អុកស៊ីសែន​នឹង​ពិបាក​ពេល​ដែល​គេ​គេង​ពោប។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​សង្ស័យ​ថា ក្មេង​ស្លាប់​ភ្លាម​ៗ​ពេល​គេង អាច​បណ្ដាល​មកពី​លក្ខខណ្ឌ​ខួរ​ក្បាល។ អ្នក​ស្រាវ​ជ្រាវ​គិត​ថា ក្មេង​តូច​ៗ​ទាំង​នោះ មិន​អាច​ដឹង​ខ្លួន​ទាន់​ពេល​ ពេល​ដង្ហើម​របស់​ពួក​គេ​​ធ្លាក់​ចុះ ឬ​ឈប់​ដំណើរការ​​។

How to get your baby to sleep: 9 tips & tricks including sleepy music,  lights & gadgets | HELLO!

​ដូច​គ្នា​ដែរ ក្រុម​អ្នក​ជំនាញ​ទាំង​នោះ បាន​ណែនាំ​ទៀត​ថា ពេល​ដាក់​កូន​ឲ្យ​គេង​ប៉ាម៉ាក់​ត្រូវ​ប្រាកដ​ថា​គ្មាន​អ្វី​នៅ​បាំង​ច្រមុះ និង​មាត់​របស់​កូន​ដែរ​។

ដកស្រង់ពី៖ Hello Health Group