សាកទាំងអស់គ្នា! ចង់ឲ្យកូនស្អាត ឆ្លាត វីតាមីនទាំងនេះល្អបំផុតសម្រាប់កូនតូចរបស់អ្នក
ក្មេងមានសុខភាពល្អ អាស្រ័យប៉ាម៉ាក់ចេះរៀបចំអាហារបានត្រឹមត្រូវ។ អំឡុងពេល ៦ ខែក្រោយសម្រាល ទារកអាចចាប់ផ្តើមទទួលអាហារបំប៉ន ដូចជា បបរខាប់គ្រប់គ្រឿង ដើម្បីទទួលបានជីវជាតិចិញ្ចឹមកាន់តែប្រសើរ។
ប៉ុន្តែនៅអំឡុងចាប់ពី ៣ ឆ្នាំឡើងទៅ ក្មេងកាន់តែត្រូវអាហារបំប៉ន ជាតិរ៉ែសំខាន់ៗ សម្រាប់ការលូតលាស់រាងកាយ និងសតិបញ្ញា។
តើមានវីតាមីនអ្វីខ្លះដែលជួយកូនស្អាត ពូកែ ឆ្លាតវៃ?
ពេលនេះយើងនឹងប្រាប់ប៉ាម៉ាក់ឲ្យដឹងអាហារបំប៉ន រួមនឹងជាតិរ៉ែសំខាន់ៗអ្វីខ្លះចាំបាច់សម្រាប់ការលូតលាស់របស់ក្មេងដូចជា៖
![Nutrients to Look for at 6-12 Months | Happy Family Organics](https://hfoprod-18c6d.kxcdn.com/wp-content/uploads/2018/05/Nutritional-requirements-for-6-12-months_shutterstock_633008378.jpg)
១. វីតាមីន A
វីតាមីន A រួមចំណែកយ៉ាងខ្លាំងក្នុងការលូតលាស់របស់កុមារ ដោយពង្រឹងប្រព័ន្ធភាពស៊ាំ ជួយជំរុញជួសជុលជាលិកាឆ្អឹង អភិវឌ្ឍ ធ្វើឲ្យស្បែក និងភ្នែកមានសុខភាពល្អ។ វីតាមីន A អាចរកបានក្នុងផលិតផលមួយចំនួន ដូចជា ទឹកដោះគោ ឈីស ស៊ុត បន្លែពណ៌លឿង ពណ៌ទឹកក្រូច មានការ៉ុត ឬល្ពៅ។
២. ក្រុមវីតាមីន B
វីតាមីនបានពីក្រុម B ជាពិសេស B2 B3 B6 និងវីតាមីន B12 មានតួនាទីសំខាន់ជំរុញដល់ការរំលាយអាហាររបស់ក្មេង បង្កើនការផលិតថាមពល និងជួយដល់ប្រព័ន្ធសរសៃប្រសាទ។ អាហារមានផ្ទុកវីតាមីន B មានដូចជា សាច់សត្វ ស៊ុត ទឹកដោះគោ សណ្តែក សណ្តែកសៀង និងសាច់ត្រីជាដើម។
៣- វីតាមីន C
វីតាមីន C ល្អសម្រាប់ស្បែក ជាលិកា និងការរីកលូតសាច់ដុំរបស់ក្មេងៗ ដោយវីតាមីនប្រភេទនេះសម្បូរនៅក្នុងប៉េងប៉ោះ បន្លែពណ៌បៃតង ឬផ្លែឈើមានរសជាតិជូរ។
៤. វីតាមីន D
វីតាមីន D អាចធ្វើឲ្យឆ្អឹងរឹងមាំ ព្រោះជួយរាងកាយស្រូបយកកាល់ស្យូមបានច្រើន។ ពន្លឺព្រះអាទិត្យនៅពេលព្រឹក ជាប្រភពនៃវីតាមីន D ដ៏ល្អបំផុត ហើយក្រៅពីនេះពន្លឺព្រះអាទិត្យ អាហារសម្បូរវីតាមីន D មានខ្លាញ់ត្រី ស៊ុតពណ៌ក្រហម គ្រប់ធញ្ញជាតិ និងក្រូច។
![How To Administer Vitamin D To Babies: Guidelines From The NHS And Public Health England | HuffPost UK Parents](https://img.huffingtonpost.com/asset/586e6cc81200002e00ad5bdf.jpeg?ops=1778_1000)
៥. កាល់ស្យូម
វីតាមីន D និងជាតិកាល់ស្យូម អាចជំរុញឲ្យឆ្អឹងលូតលាស់បានល្អ ខណៈកាល់ស្យូមមានប្រភពចេញពីទឹកដោះគោជូរ ទឹកដោះគោស្រស់ ឈីស ឬតៅហ៊ូ។
៦. ជាតិដែក
ខ្វះជាតិដែក អាចធ្វើឲ្យសាច់ដុំ និងកោសិកាឈាមក្រហមមានបញ្ហា ព្រោះជាតិដែក មានតួនាទីសំខាន់ ពិសេសចំពោះស្រីៗពេញវ័យ ដោយសារវាមានទំនាក់ទំនងជាមួយវដ្តរដូវមនុស្សស្រី ព្រោះផលិតគ្រាប់ឈាមក្រហមបានលឿនឡើងវិញ។ គួរតែផ្តល់អាហារមានជាតិដែកឲ្យក្មេង ដូចជា មានសាច់ក្រហម មាន់ទួរគី ស្ពៃពួយឡេង និងសណ្តែក។
៧. វិធីផ្សេងដើម្បីផ្តល់សារធាតុរ៉ែចាំបាច់សម្រាប់ក្មេងៗ
ទោះបីជាវីតាមីន និងសារធាតុរ៉ែ គឺជារបបអាហារផ្តល់នូវសុខភាពល្អដល់ក្មេងក៏ពិតមែន ប៉ុន្តែមានករណីខ្លះ ប៉ាម៉ាក់អាចជ្រើសយកអាហារបំប៉នបន្ថែមបាន ហើយគួរអនុវត្តតាមគន្លឹះខាងក្រោម ដើម្បីចៀសវាងពីផលវិបាក នៅពេលប្រើវីតាមីន ឬសារធាតុរ៉ែលើសកម្រិត៖
![Medication and Vitamins for Kids: Tips & Advice | Parents](https://imagesvc.meredithcorp.io/v3/mm/image?url=https%3A%2F%2Fstatic.onecms.io%2Fwp-content%2Fuploads%2Fsites%2F38%2F2018%2F08%2F12215412%2Fshutterstock_240432694.jpg)
- ត្រូវពិគ្រោះជាមួយអ្នកឯកទេស មុននឹងឲ្យកូនអាហារបំប៉នណាមួយ។ មិនត្រូវឲ្យកូនញ៉ាំថ្នាំអ្វីផ្សេងទេ ដើម្បីកុំមានឥទ្ធិពលមិនល្អដល់សុខភាពកូន។
- ក្មេងអាយុក្រោម ៤ ឆ្នាំ មិនគួរប្រើថ្នាំវីតាមីនចម្រុះ Multivitamin ដោយគ្មានការណែនាំពីគ្រូពេទ្យឡើយ។
- មិនត្រូវឲ្យកូនគិតថា ថ្នាំបំប៉នជាស្ករគ្រាប់ជាដាច់ខាត ត្រូវទុកឲ្យឆ្ងាយពីដៃក្មេង និងត្រូវឲ្យពួកគេដឹងថា ថ្នាំនេះមិនមានរសជាតិផ្អែមទេ។
- អាចឲ្យជាថ្នាំសម្រាប់ទំពា បើកូនមិនអាចលេបថ្នាំគ្រាប់ និងទឹកសេរ៉ូវីតាមីនបាន។
- ថ្នាំវីតាមីនប្រភេទ Megavitamins មិនគួរឲ្យកូនញ៉ាំទេ ពីព្រោះអាចបណ្តាលឲ្យក្មេងលើសកម្រិតបាន។
ដកស្រង់ពី៖ Hello Health Group