ពិសេសខ្លាំងណាស់! សម្រាលកូនរួចម៉ាក់ៗធ្វើបែបនេះ ជួយសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តបានល្អណាស់
ក្រោយសម្រាលកូនរួចម៉ាក់ៗត្រូវធ្វើខ្លួនបែបនេះ ទើបអាចជួយឲ្យសុខភាពរាងកាយរឹងមាំ ហើយផ្លូវចិត្តក៏នឹងន។
តើអ្នកម៉ាក់ក្រោយអាចធ្វើអ្វីបានខ្លះដើម្បីជួយសុខភាពកាន់តែល្អ?
បន្ទាប់ពីសម្រាលកូនរួចយើងមានអារម្មណ៍ថា ខ្លួនមិនហត់នឿយខ្លាំងអ្នកម៉ាក់គួរដឹងចំណុចទាំងនេះ៖
១. គេងឲ្យបានគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់អាចជួយឲ្យអារម្មណ៍ស្រស់ស្រាយបានបន្តិច ដូចនេះពេលកូនគេងយើងត្រូវឆ្លៀតពេលសម្រាកដែរ ដើម្បីបំពេញកម្លាំងឡើងវិញ។ ទោះជាមើលថែទាំកូនតូចហត់នឿយក៏ដោយ ពេលសម្រាក និងញ៉ាំអាហារគ្រប់គ្រាន់ គឺអាចជួយបានទាំងផ្នែករាងកាយ និងចិត្តស្ងប់ស្ងៀមមិនឆេវឆាវ ឬខឹងច្រើន។
២. រក្សាចិត្តឲ្យសប្បាយ
មិនត្រូវគិតច្រើនថាមើលកូនតែឯង ឬគិតថាប្ដីមិនរវីរវល់ ហើយបែកគំនិតថាគេមានថ្មីឡើយ។ យើងអាចរកមិត្តភ័ក្ដិជជែកគ្នាលេង ហាត់ប្រាណ និងតាំងសមាធិ វិធីទាំងនោះជួយឲ្យអារម្មណ៍ស្រស់ថ្លា និងជួយឲ្យរាងស្គមបានថែមទៀតផង។
៣. ផ្ដល់ក្ដីស្រលាញ់ដល់កូន
យើងត្រូវគិតថា កូនជាអ្វីៗទាំងអស់របស់យើង ដូចនេះទោះជាយើងនឿយហត់ ឬកូនរករឿងខ្លាំងប៉ុណ្ណាក៏យើងមានអារម្មណ៍ពេញចិត្ត។ នៅពេលឃើញកូនចេះសើច ឬលេងយើងអាចញញឹមបានដោយមិនដឹងខ្លួន ព្រោះកូនគឺជាក្ដីសុខក្នុងជីវិត។
៤. ចេញទៅក្រៅខ្លះ
ជឿថាមានម៉ាក់ៗជាច្រើនក្រោយសម្រាលកូនរួច សំកុកតែនៅក្នុងផ្ទះមើលថែកូន។ យើងត្រូវឆ្លៀតពេលចេញទៅក្រៅខ្លះ ដើម្បីដើរលំហែ និងបានទៅផ្សារទិញសម្ភារៈចាំបាច់មួយចំនួន ឬខោអាវថ្មីៗមកតុបតែងកាយឡើងវិញ។
៥. ថែរក្សាកូនមានសុខភាពល្អ
បើកូនឈឺច្រើនយើងពិតជាមានអារម្មណ៍ថាហត់នឿយទ្វេរដង ក្នុងការមើលថែផង ធ្វើការងារផ្ទះផង បូករួមពេលកូនឈឺយំមិនឈប់ យើងប្រាកដជាមួរម៉ៅជាក់ជាមិនខាន។ ដូចនេះពេលយើងថែទាំកូនមានសុខភាពល្អ កូនមានភាពរស់រវើក សើចក្អាកក្អាយ អារម្មណ៍នឿយហត់ទាំងប៉ុន្មាន នឹងរលាយអស់ជាក់ជាមិនខាន។
ដកស្រង់ពី៖ Hello Health Group