ដំណោះស្រាយល្អបំផុត! ពេលកូនតូចតឹងច្រមុះ ហៀរសម្បោរ ពិបាកដង្ហើមអ្នកម៉ាក់អាចប្រើវិធី ៣ នេះ
កាលណាកូនកើតផ្តាសាយតែងមានអាការៈតឹងច្រមុះ ហៀរសម្បោរមកជាមួយ ជាហេតុធ្វើឲ្យពិបាកដកដង្ហើម។
បើកូនតូចៗតឹងច្រមុះ ហៀរសម្បោរ ពិបាកដង្ហើម ម៉ាក់ប៉ាគួរធ្វើបែបណា?
ដំណោះស្រាយបញ្ហាតឹងច្រមុះ ហៀរសម្បោរ ពិបាកដង្ហើម ដែលកើតមានលើអូនតូចៗអ្នកអាចប្រើប្រាស់វិធីងាយៗមួយចំនួនខាងក្រោម៖

១. លាង ឬបន្តក់សេរ៉ូមប្រៃ៖ យកសេរ៉ូមប្រៃមកបន្តក់លើច្រមុះកូនទាំងសងខាង ៤-៥ តំណក់ ដើម្បីឲ្យសម្បោររាវ រួចយកប្រដាប់បូមច្រមុះយកសម្បោរចេញ។ ធ្វើបែបនេះ ២-៣/ដង ក្នុង១ថ្ងៃ នោះច្រមុះកូននឹងធូរស្រាល មិនពិបាកដកដង្ហើម។
២. ឆ្ពង់ច្រមុះ៖ ជាការឆ្ពង់ច្រមុះដោយប្រើម៉ាស៊ីនសម្រាប់ឆ្ពង់ មានដាក់សេរ៉ូមប្រៃ វិធីនេះអាចធ្វើ ៣-៤ ដង/ថ្ងៃ ដើម្បីផ្សើមច្រមុះកូនឲ្យធូរ ងាយដកដង្ហើម និងពង្រាវសម្បោរ។
៣. ងូតទឹកឧណ្ហៗ៖ ពេលក្មេងតឹងច្រមុះ ហៀរសម្បោរ ក្អក និងមានក្តៅខ្លួន ដាច់ខាតយើងមិនត្រូវងូតទឹកត្រជាក់ឲ្យកូនទេ ត្រូវងូតទឹកក្តៅឧណ្ហៗ ទើបជំងឺមិនវិវត្តកាន់តែធ្ងន់ធ្ងរ។

ក្នុងករណីអូនតូចៗផ្តាសាយមានអាការៈក្តៅខ្លួនមកជាមួយនោះ អ្នកម៉ាក់អាចផ្តល់ឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅបន្ថែមទៀត។
ដកស្រង់ពី៖ Hello Health Group