ប្រយ័ត្នស្តាយក្រោយ! អ្នកម៉ាក់ឧស្សាហ៍ស្ត្រេសពេលពពោះ កូនអាចកើតជំងឺអូទីស្សឹម
ប្រយ័ត្នផងស្រីៗ ពិសេសគ្នាយើងកំពុងពពោះ បើស្រលាញ់កូន ធ្វើចិត្តឲ្យទូលាយបន្តិច កុំតានតឹងពេក ស្ត្រេសខ្លាំងមិនល្អទេ ទាំងម៉ាក់ៗ ទាំងអូនៗសុទ្ធតែប៉ះពាល់។
យើងមិនមែនបំភ័យទេ គ្រាន់តែដាស់តឿន ព្រោះការសិក្សាថ្មី រកឃើញថា ស្ត្រេស គួបផ្សំនឹងកត្តាមួយចំនួន អាចធ្វើឲ្យកូនកើតមួយ កើតជំងឺអូទីស្សឹម។
អំឡុងពេលមានផ្ទៃពោះម៉ាក់ៗគួរតែជៀសវាងពីជម្ងឺស្ត្រេសពេលពពោះដូចជា៖

១. ទំនាក់ទំនងហ្សែនស្ត្រេស និងជំងឺអូទីស្សឹមលើអូនៗ
ជំងឺអូទីស្សឹម ត្រូវគេជឿថា ជាជំងឺហ្សែន ប៉ុន្តែការសិក្សាថ្មីៗបង្ហាញថា ឥទ្ធិពលរបស់បរិស្ថាន ក៏អាចធ្វើឲ្យកើតជំងឺនេះដូចគ្នា។ ពិតណាស់ ស្រីៗមានបញ្ហាស្ត្រេសកម្រិតខ្ពស់ គឺមិនមានអូនៗ មានជំងឺអូទីស្សឹមមែន ប៉ុន្តែបើស្ថិតក្នុងកម្រិតណាមួយ គឺអាចនឹងអូនៗមានជំងឺនេះ។ ដើម្បីរកមូលហេតុ អ្នកស្រាវជ្រាវ បានសិក្សាពីហ្សែនដែលមានទំនាក់ទំនងនឹងស្ត្រេស ដោយរកឃើញ រវាងបញ្ហាស្ត្រេស និងការវិវត្តទៅជាជំងឺអូទីស៊ឹមរបស់គភ៌ មានទំនាក់ទំនងគ្នា។
២- ឧស្សាហ៍ស្ត្រេសអាចធ្វើឲ្យគភ៌ងាយប្រឈមជំងឺអូទីស្សឹម
ស្ត្រេសអំឡុងពេលមានផ្ទៃពោះ ជាធម្មតាកើតនៅពេលផ្សេងៗគ្នា ប៉ុន្តែបើស្ត្រេសជាប់ អាចប៉ះពាល់ទាំងម៉ាក់ៗ និងបេប៊ី។ ពេលយើងស្ត្រេស រាងកាយនឹងស្ថិតក្នុងស្ថានភាពមួយ នាំឲ្យមានការផលិត ក័រទីសូលកាន់តែច្រើន និងផលិតអ័រម៉ូនមួយចំនួនទៀត អ័រម៉ូនទាំងនោះ គឺដូចគ្នាទៅនឹងអ័រម៉ូនពេលយើងមានគ្រោះថ្នាក់ ដោយផ្តល់ជាសញ្ញាឲ្យយើងរត់ ឬធ្វើឲ្យសាច់ដុំមានកម្លាំង និងបេះដូងដើរលឿន។

ពិតណាស់ វាធ្វើឲ្យប្រែប្រួលប្រព័ន្ធគ្រប់គ្រងស្ត្រេសក្នុងរាងកាយ ធ្វើឲ្យមានសកម្មភាពកាន់តែខ្លាំងក្លា ហើយជាការឆ្លើយតប នឹងធ្វើឲ្យរាងកាយចាប់ផ្តើមមានបញ្ហារលាក។ បញ្ហរលាកជាលិកាណាមួយក្នុងរាងកាយ ក៏ជាប់ពាក់ព័ន្ធទៅនឹងអាការៈខ្សោយរបស់ស្រីៗមានផ្ទៃពោះ ជាហេតុធ្វើឲ្យគភ៌ក្នុងផ្ទៃ ទន់ខ្សោយដូចគ្នា។
ចាំបាច់បំផុត សម្រាប់ស្ត្រីមានផ្ទៃពោះ ត្រូវចេះពិចារណា បើយើងជំងឺស្ត្រេសរ៉ាំរ៉ៃ គួររកវិធីគ្រប់គ្រងវាឲ្យបានល្អ។
ដកស្រង់ពី៖ Hello Health Group