ប្រយ័ត្នស្តាយក្រោយ! អ្នកម៉ាក់ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្សឹម

ប្រយ័ត្ន​ផង​ស្រីៗ ពិសេស​គ្នា​យើង​កំពុង​ពពោះ បើ​ស្រលាញ់​កូន ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​បន្តិច កុំ​តាន​តឹង​ពេក ស្ត្រេស​ខ្លាំង​មិន​ល្អ​ទេ ទាំង​ម៉ាក់ៗ ទាំង​អូនៗ​សុទ្ធ​តែប៉ះ​ពាល់។

យើងមិន​មែន​បំភ័យ​ទេ គ្រាន់​តែ​ដាស់​តឿន ព្រោះ​ការ​សិក្សា​ថ្មី រក​ឃើញ​ថា ស្ត្រេស គួប​ផ្សំ​នឹង​កត្តា​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​កូន​កើត​មួយ កើត​ជំងឺ​អូទីស្សឹម។

អំឡុង​ពេល​មាន​ផ្ទៃពោះ​ម៉ាក់ៗគួរតែជៀសវាងពីជម្ងឺស្ត្រេសពេលពពោះដូចជា៖

Crying during Pregnancy: Causes & It's Effects on Baby

១. ទំនាក់​ទំនង​ហ្សែន​ស្ត្រេស និង​ជំងឺ​អូទីស្សឹម​លើ​អូនៗ

ជំងឺអូទីស្សឹម​ ត្រូវ​គេ​ជឿ​ថា ជា​ជំងឺ​ហ្សែន ប៉ុន្តែ​ការ​សិក្សា​ថ្មីៗ​បង្ហាញ​ថា ឥទ្ធិពល​របស់​បរិស្ថាន ក៏​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​នេះ​ដូច​គ្នា។ ពិត​ណាស់ ស្រីៗ​មាន​បញ្ហា​ស្ត្រេស​កម្រិត​ខ្ពស់ គឺ​មិន​មាន​អូនៗ មាន​ជំងឺ​អូទីស្សឹមមែន ប៉ុន្តែ​បើ​ស្ថិត​ក្នុង​កម្រិត​ណា​មួយ គឺ​អាច​នឹង​អូនៗ​មាន​ជំងឺ​នេះ។ ដើម្បីរក​មូលហេតុ អ្នកស្រាវ​ជ្រាវ បាន​សិក្សាពី​ហ្សែន​ដែល​មាន​ទំនាក់​ទំនង​នឹងស្ត្រេស ដោយ​រក​ឃើញ រវាង​បញ្ហា​ស្ត្រេស និង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​អូទីស៊ឹម​របស់​គភ៌ មាន​ទំនាក់​ទំនង​គ្នា។

២- ឧស្សាហ៍​ស្ត្រេស​អាច​ធ្វើ​ឲ្យ​គភ៌​ងាយ​ប្រឈម​ជំងឺ​អូទីស្សឹម

ស្ត្រេស​អំឡុង​ពេល​មាន​ផ្ទៃពោះ ជា​ធម្មតា​កើត​នៅ​ពេល​ផ្សេងៗ​គ្នា ប៉ុន្តែ​បើ​ស្ត្រេស​ជាប់ អាច​ប៉ះពាល់​ទាំង​ម៉ាក់ៗ និង​បេប៊ី។ ពេល​យើង​ស្ត្រេស រាងកាយ​នឹង​ស្ថិត​ក្នុង​ស្ថាន​ភាព​មួយ នាំ​ឲ្យ​មាន​ការ​ផលិត ក័រទីសូល​កាន់​តែច្រើន និង​ផលិត​អ័រម៉ូន​មួយ​ចំនួន​ទៀត អ័រម៉ូន​ទាំង​នោះ គឺ​ដូច​គ្នា​ទៅ​នឹង​អ័រម៉ូន​ពេល​យើង​មាន​គ្រោះ​ថ្នាក់ ដោយ​ផ្តល់​ជា​សញ្ញា​ឲ្យ​យើង​រត់ ឬ​ធ្វើ​ឲ្យ​សាច់ដុំ​មាន​កម្លាំង និង​បេះដូង​ដើរ​លឿន។

Stress During Pregnancy: Its Signs, Effects And Tips To Reduce It

ពិត​ណាស់ វា​ធ្វើ​ឲ្យ​ប្រែប្រួល​ប្រព័ន្ធ​គ្រប់​គ្រង​ស្ត្រេស​ក្នុង​រាងកាយ ធ្វើ​ឲ្យ​មាន​សកម្មភាពកាន់តែ​​ខ្លាំង​ក្លា ហើយ​ជា​ការ​ឆ្លើយ​តប នឹង​ធ្វើ​ឲ្យ​រាង​កាយ​ចាប់​ផ្តើមមាន​បញ្ហា​​រលាក។ បញ្ហ​រលាក​ជាលិកា​ណាមួយ​ក្នុង​រាង​កាយ ក៏​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​អាការៈ​ខ្សោយ​របស់​ស្រីៗ​មាន​ផ្ទៃ​ពោះ ជា​ហេតុ​ធ្វើ​ឲ្យ​គភ៌​ក្នុង​ផ្ទៃ​ ទន់​ខ្សោយ​ដូច​គ្នា។

ចាំ​បាច់​បំផុត សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ ត្រូវ​ចេះ​ពិចារណា បើ​យើង​ជំងឺ​ស្ត្រេស​រ៉ាំរ៉ៃ គួរ​រក​វិធី​គ្រប់​គ្រង​វា​ឲ្យ​បាន​ល្អ។

ដកស្រង់ពី៖ Hello Health Group