៣ ចំណុចងាយៗ! ប៉ាម៉ាក់ត្រូវធ្វើឲ្យបាន ធានាថាកូនស្រលាញ់រឹតតែខ្លាំងជាក់ជាមិនខាន
មានវិធីសាស្ត្រជាច្រើនដែលម៉ាក់ប៉ាប្រើក្នុងការចិញ្ចឹមបីបាច់កូន ដើម្បីឲ្យគេមានចំណេះដឹង ក្លាយជាមនុស្សល្អនៅក្នុងសង្គម។ ទោះជាយើងប្រើវិធីសាស្ត្រណាក៏ដោយ ក៏យើងត្រូវដើរតាមចំណុចខាងក្រោមនេះដែរ នោះទើបក្លាយជាឪពុកម្តាយដ៏អស្ចារ្យសម្រាប់កូន។
តើមានចំណុចអ្វីខ្លះដែលប៉ាម៉ាក់ត្រូវធ្វើ?
ពេលនេះយើងនឹងធ្វើការបង្ហាញអំពីរឿង ៣ ចំណុចដែលអ្នកត្រូវធ្វើវាឪ្យបាន៖

១. ស្រលាញ់កូនដោយគ្មានលក្ខខណ្ឌ
នាមជាឪពុកម្តាយយើងត្រូវស្រលាញ់កូនឲ្យបានស្មើៗគ្នាដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។
ទ្រព្យសម្បត្តិជារបស់ក្រៅខ្លួនទេ ការយកបេះដូងទៅឲ្យកូន តាមរយៈការផ្តល់ក្តីស្រលាញ់ឲ្យកូន ដូចជាឱប ថើប ចំណាយពេលវេលាផ្សេងជាមួយកូន នោះកូនយើងនឹងមានភាពកក់ក្តៅ មានអារម្មណ៍ល្អ ស្រលាញ់យើងកាន់តែខ្លាំងឡើង។
២. លើកសរសើរកូន
ក្មេងត្រូវការក្តីស្រលាញ់ កម្លាំងចិត្ត ដូច្នេះក្នុងនាមជាឪពុកម្តាយ ត្រូវលើកសរសើរកូនគ្រប់ពេល ជាពិសេសនៅពេលដែលកូនយើងធ្វើកិច្ចការអ្វីមួយ ទោះជាបានលទ្ធផលល្អ ឬមិនល្អក៏ដោយ។ ការលើកសរសើរជាកម្លាំងមួយជំរុញឲ្យកូនធ្វើអ្វីមួយដោយគ្មានរួញរា ហើយគេនឹងព្យាយាមធ្វើឲ្យបានល្អនៅពេលក្រោយ។

៣. ព្រមទទួលគ្រប់យ៉ាងពីកូន
ទោះជាកូនយើងកើតមកមានសភាពបែបណាក៏ដោយ យើងត្រូវស្រលាញ់ និងព្រមទទួលគ្រប់យ៉ាង ឧទាហរណ៍ថា កូនយើងកើតមកមិនគ្រប់លក្ខណៈ កើតមកទោះទាប ឬខ្មៅក៏ដោយ ក៏នៅតែជាកូនរបស់យើងដែរ ដូច្នេះយើងត្រូវស្រលាញ់កូនឲ្យអស់បេះដូង និងកុំប្រៀបធៀបកូនជាអ្នកដទៃ។
ដកស្រង់ពី៖ Hello Health Group