ម៉ាក់ប៉ាថ្មីថ្មោងត្រូវដឹងចាំបាច់! កត្តាទាំងនេះបណ្តាលឲ្យកូនតូចៗងាយកើតជំងឺរលាកខួរក្បាល

យើង​ដឹង​ហើយ ក្មេងៗ​ឧស្សាហ៍​ឈឺ​ណាស់ ហើយ​ពេល​ខ្លះមិន​ត្រឹម​តែឈឺ​ជំងឺ​ត្រឹម​ផ្ដា​សាយ ក្អក ក្ដៅ​ខ្លួនស្រាល​ៗ​​ប៉ុណ្ណោះ​ទេ កូន​តូច​ៗ​នឹង​អាច​ប្រឈម​ជំងឺ​ប៉ះពាល់​ដល់​អាយុ​ជីវិត ​ដូចជាជំងឺ​រលាក​ខួរក្បាល​ជាដើម។

តើមានកត្តាអ្វីខ្លះដែលកូនតូចងាយកើតជំងឺរលាកខួរក្បាល?

ភាគ​ច្រើន​នៃ​ក្មេង​ដែល​កើត​មាន​ជំងឺ​រលាក​ខួរ​ក្បាល​នេះ គឺ​បណ្ដាល​មក​ពី​កត្តា​ដូចជា៖

Encephalitis in Children: Causes, Symptoms, Complications & Treatment
  • ចាក់​វ៉ាក់សាំង​មិន​គ្រប់​គ្រាន់
  • ញ៉ាំ​អាហារ​មិន​គ្រប់​គ្រាន់ ខ្វះ​អាហារូបត្ថម្ភ
  • កង្វះ​អនាម័យ ឆ្លង​ពពួកវីរុស ជាដើម។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិតបាន​បន្ត​ទៀត​ថា ក្មេងៗ​ណា​កើត​ជំងឺ​នេះ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​ជី​វិត ហើយ​ក្រោយ​ពី​កើត​ជំងឺ​រលាក​ខួរ​ក្បាល​ហើយ វា​អាច​បណ្តាល​ឲ្យ​ក្មេង​ទៅ​ជាពិការ​អវយវៈ ពិការ​ប្រាជ្ញា ហើយ​អាច​ឈាន​ទៅ​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​​ទៀត​ផង។

Sunken Fontanelle - No Other Symptoms | BellyBelly

ក្មេង​ដែល​មាន​កើត​បញ្ហា​រលាក​ខួរក្បាល​នេះ តែង​ចេញ​រោគ​សញ្ញា​ស្រដៀង​នឹង​ជំងឺ​ស្រាល​ៗ​ធម្មតា​ដែរ ក្នុង​នោះ​មាន​ដូចជា ឈឺ​ក្បាល ក្ដៅខ្លួន ចង់​ក្អួត ប៉ុន្តែ​ក្នុង​ករណី​ដែល​កូន​បង្ហាញ​អាការៈមិនស្រួលខ្លួន មិនឆ្លើយតប មិនសូវលេងដូចធម្មតា មើលទៅអស់កម្លាំង ឬ​កូន​ឧស្សាហ៍​ត្អូញ​ថា​ឈឺ​ក្បាល ម៉ាក់​ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​បន្ទាន់ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល។

ដកស្រង់ពី៖ Hello Health Group