គន្លឹះសម្រាប់ម៉ាក់ៗ! កូនឆ្លាតឈ្លាវៃទៅបានគឺដោយសារកត្តារួមផ្សំទាំងអស់នេះ

នាម​ជា​ម៉ាក់ប៉ា​គ្មាន​អ្វី​សប្បាយ​ស្មើ​នឹង​ឃើញ​កូនៗ​មាន​សុខភាព​ល្អ ថែម​ទាំង​ឆ្លាត​វាងវៃ​នោះ​ទេ តែ​ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​បាន​ល្អ​ ដូច​គិត ដូច​ចង់​បាន​បែប​នេះ មិន​មែន​ជា​រឿង​ងាយ​ឡើយ។

តើ​កូនៗ​យើង​អាច​ឆ្លាត​ទៅ​បាន​អាស្រ័យ​លើ​កត្តា​រួមផ្សំ​អីខ្លះ? ហើយ​ធ្វើ​ម៉េច​ទើប​ដឹង​ថា​កូន​យើង​ឆ្លាត ឬ​មិន​ឆ្លាត​នោះ?

ខាងក្រោមនេះយើងនឹងធ្វើការបង្ហាញដល់អ្នកម៉ាក់ថ្មីឬអ្នកម៉ាក់កំពុងពពោះឪ្យបានដឹង៖

22 Smart Baby Gadgets to Make Parenting Easier | Rakuten Blog

១. កត្តា​ជំរុញ​ឲ្យ​កូន​ឆ្លាត

មាន​កត្តា​រួមផ្សំ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​កូន​យើង​ក្លាយ​ក្មេង​ឆ្លាត​បាន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​សុខភាព​ម្តាយ ជាពិសេស​អំឡុង​ពេល​បង្ក​កំណើត​​ មិន​មែន​ពាក់​ព័ន្ធ​ការ​ថែទាំ ឬបំប៉ន​កូន​ក្រោយ​ពេល​កើត​តែ​មួយ​មុខ​ទេ។

កត្តា​រួម​ផ្សំ​ធ្វើ​ឲ្យ​កូន​ឆ្លាត ប្រាជ្ញាវាងវៃ​​មាន៖

  • ហ្សែន៖ ពិត​ណាស់ បើ​ម៉ាក់​ប៉ា​មាន​ហ្សែន​ល្អ នោះ​កូន​កើតមក​ក៏​លូតលាស់​បាន​​ល្អ​តាម​ហ្នឹង​ដែរ។ មិន​ខុស​ទេ ករណី​កូន​ដែល​កើត​ពី​ហ្សែន​ខ្សោយ ធ្វើ​ឲ្យ​ការ​លូតលាស់​ផ្នែក​រាង​កាយ ស្មារតី ​និង​ខួរក្បាល​ក៏​យឺត​ទៅ​តាម​នោះ​ដែរ។
  • ចំណីអាហារ៖ របប​អាហារ​របស់​កូន​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ជំរុញ​ការ​លូតលាស់​ទាំង​ផ្នែក​រាងកាយ និង​ស្មារតី​របស់​ពួក​គេ បែប​នោះ​ហើយ​ម៉ាក់ប៉ា​ត្រូវ​តែ​បំប៉ន​អាហារ​កូន​ឲ្យ​គ្រប់​គ្រាន់ ចម្រុះ​មុខ និង​ឲ្យ​កូន​ញ៉ាំ​អាហារ​ណា​ដែល​មាន​ផល​ប្រយោជន៍​ចំពោះ​សុខភាព ជាពិសេស​ អាហារសម្បូរ DHA ដែល​មាន​ក្នុង​ទឹកដោះគោ
25 Hottest Baby Products We're Loving Right Now
  • សកម្មភាព​រាង​កាយ និង​ខួរ​ក្បាល៖ ការ​ធ្វើ​សកម្មភាព​រាង​កាយ និង​ខួរ​ក្បាល​របស់​ក្មេង ក៏​ជា​ចំណែក​ដ៏​សំខាន់​ជួយ​ដល់​ការ​វិវត្ត​ខួរក្បាល​កូន​ដែរ។ ការ​ហ្វឹក​ហាត់​សកម្មភាព​រាង​កាយ​របស់​ក្មេង មាន​ដូច​ជា ការ​ហាត់​ប្រាណ លេង​កីឡា ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត ចៀស​វាង​ឲ្យ​កូន​រស់នៅ​ក្នុង​បរិយាកាស​អាប់អួ ឬ​ស្មោកគ្រោក មិន​ស្អាត។

បញ្ជាក់៖ កូនឆ្លាតទៅបានអាស្រ័យទៅលើប៉ាម៉ាក់យកចិត្តទុកដាក់កូនកម្រិតណា ថែទាំដល់កម្រិតណា!

ចុះសម្រាប់អ្នកម៉ាក់គិតដូចម្តេចដែរ?

ដកស្រង់ពី៖ Hello Health Group