ការវិវត្តអារម្មណ៍ក្មេងៗ ពេលកើត ដល់១០ឆ្នាំ ដែលប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ជាទីបំផុត

ចាប់​ពី​ពេល​កើត រហូត​ដល់​ធំ​ពេញ​វ័យ រាង​កាយ និង​អារម្មណ៍​ក្មេងៗ ត្រូវ​វិវត្ត​ជា​ច្រើន​ដំណាក់​កាល។ ដើម្បី​ឲ្យ​ម៉ាក់​ប៉ា​ត្រៀម​លក្ខណៈ​បាន​ល្អ​ក្នុង​បំពេញ​សេចក្តី​ត្រូវ​ការ និង​ការ​ចិញ្ចឹម​បីបាច់​កូនមុនរួចជាការស្រេច។

តើកូនអាយុពី ០ – 10 ឆ្នាំមានការវិវត្តអារម្មណ៍អ្វីខ្លះ?

យើងនឹង​លើក​យក​ការ​ចែក​រំលែក​ស្តីពី​ដំណាក់​កាល​នៃ​ការ​វិវត្ត​ផ្លូវ​អារម្មណ៍​ក្មេងៗ ចាប់​ពី​ពេល​កើត ដល់​១០ឆ្នាំដូចតទៅ៖

5 Ways Educational Robots Can Boost Child Development | by Roybi Robot |  Roybi Robot | Medium

អាយុ ០-២ឆ្នាំ៖ ក្មេង​ត្រូវ​ការ​ភាព​ជិត​ស្និទ្ធ​ពីម៉ាក់​ប៉ា ចង់​ឲ្យ​យើង​បី​បម និង​ការពារ​គេ​គ្រប់​ពេល ដូច្នេះ​ហើយ​យើង​ជា​ឪពុក​ម្តាយ​ត្រូវ​តែ​ផ្តល់​នូវ​ក្តី​ស្រលាញ់ និង​ភាព​កក់​ក្តៅ​ទៅ​ឲ្យ​កូន​ឲ្យ​បាន​ច្រើន​បំផុត បើ​យើង​បាន​​ឱប បីបមគេ​កាន់​តែ​ច្រើន នោះ​គេ​មាន​អារម្មណ៍​កាន់​តែ​ល្អ។

អាយុ ២-៣ឆ្នាំ៖ ក្មេងៗ​ចាប់​ផ្តើម​រពឹស ចាប់​ផ្តើម​ធ្វើ​ត្រាប់​តាម​ប៉ា​ម៉ាក់ របស់​អ្វី​ក៏​ដោយ ទុក​ដាក់​មិន​ស្រួល កូន​យក​​ធ្វើ​តាម​ទាំង​អស់ ដូច​ជា​យក​ខោ​អាវ​ម៉ាក់​ប៉ា​មក​​ស្លៀក​​ពាក់ ឬ​យក​ក្រែម ម្សៅ មក​ចាក់​លាប​ពេញ​ខ្លួន​មិន​ខាន។ ដំណាក់​កាល​នេះ ខួរ​ក្បាល​កូន​លូត​លាស់​លឿន​បំផុត គេ​អាច​ចាប់​បាន​អ្វីៗ​គ្រប់​យ៉ាង បង្ហាត់​បង្ហាញ​អី​ក៏​ឆាប់​ចេះ​ដែរ។

អាយុ ៣-៤ឆ្នាំ៖ កូនៗ​ចង់​ក្លាយ​ជា​មនុស្ស​ដែល​មាន​ភក្តី​ភាព​ចំពោះ​ម៉ាក់ប៉ា គេ​តែង​តែ​ព្យាយាម​និយាយ​អ្វី​ការពារ​ឪពុក​ម្តាយ​គេ​ជា​និច្ច។ ឧទាហរណ៍ គេ​តែង​តែ​លើក​សរសើរ​ពី​គុណ​សម្បត្តិ និង​រូប​សម្រស់​របស់​ម៉ាក់ប៉ា​ប្រាប់​មិត្ត​ភក្តិ​ថា ម៉ាក់​ខ្ញុំ​ស្អាត​ជាង​ម៉ាក់​ឯង​ឆ្ងាយ​ណាស់ ម៉ាក់​ខ្ញុំ​ពូកែ​នេះ​ពូកែ​នោះ…។

10 Toys That Helps to Foster Creativity in Kids

អាយុ ៤-៥ឆ្នាំ៖ ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ថា គេ​សំខាន់ ចង់​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ពិសេស​ម៉ាក់​ប៉ា​ទទួល​ស្គាល់​គេ​ថា​ជា​មនុស្ស​សំខាន់​គ្រប់​ពេល។ ពេល​គេ​ធ្វើ​អ្វី​មួយ គេ​តែង​និយាយ​ថា ខ្ញុំ​ដឹង​ពីរ​បៀប​ធ្វើ​វា ខ្ញុំ​អាច​ធ្វើ​វា​បាន ម៉ាក់​ប៉ា​មិន​ចាំបាច់​ជួយ​នោះ​ទេ។ ម៉ាក់​ប៉ា​គួរ​តែ​បណ្តោយ​គេ​ទៅ ទោះ​បី​ជា​យើង​ដឹង​ថា គេ​ធ្វើ​លើក​ដំបូងមិន​បាន​ល្អ​ក៏​ដោយ ដូច​ជា​បោស​ជូត​ផ្ទះ ពេល​គេ​ធ្វើ​ចប់​ហើយ ម៉ាក់​ប៉ា​ត្រូវ​លើក​សរសើរ​កូន​ថា ល្អ​ណាស់!

អាយុ ៥-៦ឆ្នាំ៖ នេះ​ជា​ពេល​ដ៏​ល្អ​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន ព្រោះ​ជា​ពេល​ដែល​កូន​បាក់​ចិត្ត​ស្រលាញ់​ម៉ាក់ប៉ា បងប្អូន ជីដូនជីតា និង​សត្វ​ចិញ្ចឹម។ ពេល​កូនៗ​ស្រលាញ់​យើង គេ​ចាប់​ផ្តើម​គូរ​រូប​យើង ដោយ​អម​ជាមួយ​ពាក្យ​ពេចន៍​ផ្សេងៗ​ដែល​ចេញ​ពី​ចិត្ត​របស់​គេ ដូច​ជា កូន​ស្រលាញ់​ម៉ាក់ កូន​ស្រលាញ់​ប៉ា ម៉ាក់ប៉ា​ជា​មនុស្ស​ពិសេស​ជាង​គេ​លើ​លោក ជា​ដើម។

អាយុ ៦-៧​ឆ្នាំ​ឡើង​ទៅ៖ កាល​ណា​យើង​ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​កូន​បាន​គ្រប់​គ្រាន់ នៅ​ពេល​កូន​អាយុ ៦-៧​ឆ្នាំ​ឡើង​ទៅ កូន​នឹង​បាក់​ចិត្ត​ស្រលាញ់​យើង​វិញ ហើយ​នឹង​ចែក​រំលែក​រឿង​សម្ងាត់​ផ្ទាល់​ខ្លួន​ក្នុង​ចិត្ត និង​បេះ​ដូង។

ដកស្រង់ពី៖ Hello Health Group