រឿងងាយៗទេ! ស្វាមីល្អចេះជួយភរិយាពេលជិតសម្រាលតាមរបៀបទាំងនេះ

ស្រ្តី​គ្រប់​រូប​ឲ្យ​តែ​ពេល​ជិត​សម្រាល​កូន​ម្ដង​ៗ តែង​តែ​មាន​ការ​ឈឺ​ចាប់ និង​មាន​ភាព​តាន​តឹង​កើន​ឡើង ពេល​នោះ​ហើយ គឺ​ជា​ពេល​ដែល​ម៉ាក់​ៗ​ជិត​សម្រាល​ត្រូវ​ការ​កម្លាំង​ចិត្ត​ខ្លាំង ជាពិសេស​ពី​ប្ដី​​ផ្ទាល់​តែ​ម្ដង។ បើ​មិន​ដឹង​ថា​គួរ​ជួយ​ប្រពន្ធ​បាន​ដោយ​របៀប​ណា

តើមានចំណុចណាខ្លះដែលស្វាមីល្អគួរតែមានពេលភរិយាសម្រាល?

ខាង​ក្រោម​នេះ​ជា​តិចនិក​ល្អ​ដែល​បាន​ចែក​រំលែក​ពី​អ​រឿង​នេះ៖

Happy pregnant family. Husband massaging his pregnant wife legs and sitting  together on couch in their home. | Stock Images Page | Everypixel

នៅ​ពេល​ដែល​ប្រពន្ធ​ជិត​សម្រាល តួ​នាទី​ជា​ប្ដី​គឺ​ត្រូវ​តែ​នៅ​ក្បែរ​ប្រពន្ធ​រហូត មិន​ថា​ក្នុង​ពេល​រៀប​សម្រាល ឬ​សម្រាល​កូន​រួច​ទេ អ្នកគួរ​នៅ​ជិត​គាត់ ជួយ​ធ្វើ​សរសៃ ជួយ​លួង​លោម ព្រោះ​ពេល​ជិត​សម្រាល គាត់​ឈឺ​ចាប់​ពោះ​ណាស់ ទ្រាំ​មិន​ចង់​បាន ឃើញ​មាន​ទឹក​ភ្នែក​ផង​អី​ផង

ក្រៅ​ពី​ពាក្យ​លួង​លោម និង​ការ​នៅ​ក្បែរ ប្តី​អាច​ជួយ​បន្ធូរ​អារម្មណ៍​ប្រពន្ធ​បាន​ដោយ​ការ​ធ្វើ​សកម្មភាព​សាមញ្ញ​ៗ​បាន​ដូច​ជា៖

  • ជួយ​ម៉ាស្សា​ខ្នង ក្បាល ឬ​ច្របាច់​ដៃ​ជើង ដើម្បី​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​របស់​ប្រពន្ធ។
  • យក​កន្សែង​ត្រជាក់​ៗ ជូត​មុខ ជូត​ខ្លួន​ឲ្យ​ប្រពន្ធ ដើម្បី​ឲ្យ​មាន​អារម្មណ៍​ត្រជាក់​ស្រួល ធូរ​ស្រាល។
  • ជួយ​ប្រពន្ធ​ផ្លាស់​ប្តូរ​ចលនា ដើម្បី​ត្រៀម​​សម្រាល​បាន​ស្រួល។
  • ជួយ​លើក​ទឹក​ចិត្ត​ប្រពន្ធ ផ្តល់​កម្លាំង​ចិត្ត ជាដើម។
Happy husband taking care of her beautiful pregnant wife while... | Indian  Stock Footage | Knot9 - YouTube

ពេល​ខ្លះ ប្រពន្ធ​អាច​មិន​ឲ្យ​ប៉ះ ឬ​ជួយ​នៅ​ពេល​ធ្វើ​អ្វី​មួយ ទោះ​បី​ជា​បែប​នេះ​ក្តី ប្តីគឺ​ត្រូវ​តែ​នៅ​ក្បែរ និង​ស្ដាប់​តាម​អ្វី​ដែល​ប្រពន្ធ​ចង់​បាន ហើយ​ត្រូវ​ធ្វើ​ចិត្ត​អត់​ធ្មត់​បន្តិច ព្រោះ​នៅ​ពេល​ជិត​សម្រាល ប្រពន្ធ​អាច​ត្អូញត្អែរ​ច្រើន ហើយ​ក៏​ឆាប់​មួរ​ម៉ៅ​ដែរ ដូច​នេះ​ហើយ យើង​ជា​ប្ដី​ត្រូវ​ចេះ​យោគ​យល់​ដល់​ប្រពន្ធ។

ស្ត្រីឈឺពោះសម្រាលកូន បើ​​បានពាក្យផ្អែម​​២​​យ៉ាង​​នេះ ពិត​ជា​អាច​កាត់​បន្ថយ​អាការៈ​ឈឺ​ពោះ​បាន​មួយ​ចំណែក​​ធំ។ របស់​ផ្អែម​២​យ៉ាង​នោះ​មាន ភេសជ្ជៈ​ផ្អែមៗ និង​ពាក្យសម្តី​ផ្អែមៗ។​

ដកស្រង់ពី៖ Hello Health Group