មិនអាចខ្វះបានទេ! សម្ភារៈទាំងនេះម៉ាក់ៗត្រូវត្រៀមយ៉ាងតិចបំផុតមុនសម្រាល ១ ខែ
រយៈពេល ៩ ខែ ១០ ថ្ងៃ ជាកាលកំណត់ដែលទារកត្រូវសម្រាល តែទោះជាយ៉ាងនោះ ម៉ាក់ៗខ្លះអាចសម្រាលកូនមុន ឬក្រោយនេះ ១ សប្ដាហ៍។
តើមានសម្ភារៈអ្វីខ្លះដែលអ្នកម៉ាក់ពពោះគួរត្រៀមឪ្យបានមុន១ខែ?
ខាងក្រោមជាអ្វីដែលគួរមាន និងរៀបចំឲ្យបានរួចមុនថ្ងៃសម្រាល តាមបទពិសោធរបស់ម៉ាក់ៗមួយចំនួនដែលធ្លាប់ឆ្លងកាត់សម្រាលកូនរួចបានចូលខ្លួនមកចែករំលែក ដើម្បីកុំឲ្យដល់ពេលឈឺពោះ និងសម្រាលអ្វីៗនៅមិនទាន់រួចរាល់។

១. សម្លៀកបំពាក់កូន
«មុនកូនកើតមួយខែគួរតែទិញសម្លៀកបំពាក់ ស្រោមដៃជើង មួក កន្សែងរបស់កូនឲ្យបានរួចរាល់អស់» ពិតជាសំខាន់ខ្លះណាស់ ព្រោះក្រោយកូនកើតយើងនឹងមិនអាចត្រៀមទាន់ឡើយ ដោយសារសម្ភារៈអស់ទាំងនោះ ត្រូវបោកសម្អាតសម្លាប់មេរោគឲ្យបានល្អ និងទុកដាក់នៅកន្លែងស្ងួតមានសុវត្ថិភាព។ ក្រៅពីនោះនៅមានត្រៀមភួយ ពូក ខ្នើយ កម្រាលដូរ ខោទឹកនោមកូនឪ
២. កន្ទប/ខោទឹកនោម
បស់មួយនេះក៏គួរតែទិញជាមុនដែរ ព្រោះក្រោយសម្រាលពេទ្យនឹងបានស្លៀកពាក់ខោអាវឲ្យកូន និងមានកន្ទប ឬខោទឹកនោមស្លៀកពាក់រួចជាស្រេចមិនចាំបាច់ឲ្យប្រឡាក់កន្សែង ឬខោអាវដែលរុំខ្លួនកូននោះទេ។ អ្នកម៉ាក់គួរតែមានខោទឹកនោម ឬសំឡីអនាម័យទុក ព្រោះក្រោយសម្រាលនឹងមានធ្លាក់ឈាមប្រហែល ២ សប្ដាហ៍។

៣. សាប៊ូបោកសម្លៀកបំពាក់
កូនតូចសម្លៀកបំពាក់ត្រូវផ្លាស់ប្ដូរញឹកញាប់ ព្រោះប្រឡាក់ដោយទឹកដោះផង ឬលាមកទៀតនោះ ត្រូវបោកភ្លាមៗ ព្រោះបើទុកយូរមេរោគអាចប្រមូលផ្ដុំ និងបោកមិនជ្រះជាដើម។ ក្រៅពីសាប៊ូបោកសម្លៀកបំពាក់កូន អ្នកម៉ាក់វ័យ ២៨ ឆ្នាំខាងលើបានឲ្យដឹងថា សាប៊ូកក់សក់ ដុសខ្លួន ម្សៅ និងថ្នាំលាបរបួសមួយចំនួនក៏ត្រូវតែរកទុកមកជាមុន ទើបផ្ដល់ភាពងាយស្រួល។
៤. ឧបករណ៍ជំនួយផ្សេងៗ
ឧបករណ៍ជំនួយផ្សេងៗដូចជាកន្សែងត្រជាក់ ឧបករណ៍បូមទឹកដោះ ខ្នើយពេលបំបៅ កន្សែងជូតមាត់កូន ខ្នើយសម្រាប់បំបៅដោះ កាធុនជ័រទុកងូតទឹក។ អ្នកម៉ាក់ដែលមានស្រុកកំណើតនៅកំពង់ចាមរូបនេះបានបន្តទៀតថា នៅមានរបស់ជាច្រើនទៀត គួរតែទិញទុកពេលមានបញ្ហាដូចជា កាតាបដាក់សម្ភារ ឧបករណ៍វាស់ស្ទង់កម្ដៅ កន្ត្រៃកាត់ក្រចក ជាដើម។
បញ្ជាក់៖ អ្នកម៉ាក់កំពុងពពោះក៏អាចអញ្ជើញទៅហាងលក់ទំនិញ កុមារ ទារក បេប៊ីអោតឡេត ទាំង ៩ សាខា ដែលនៅជិតលោកអ្នក នឹងមានឈុតសម្ភាៈត្រៀមសម្រាលធានាទាំងតម្លៃ និងគុណភាព។
ដកស្រង់ពី៖ Hello Health Group