ពេលអ្នកម៉ាក់កូនខ្ចី តើការស្លៀកពាក់ឃ្លុំជិតៗ អាចជួយអ្វីបានខ្លះ?
បើសង្កេតទៅ យើងនៅឃើញមានទម្លាប់ស្ត្រីសម្រាលកូនរួចស្លៀកពាក់ជិតៗ ពាក់មួកបាំងត្រចៀក និងពាក់ស្រោមជើង។ កាលដែលធ្វើបែបនេះ តាមចាស់ៗថា ខ្លួនប្រាណមានកម្ដៅ មិនប៉ះខ្យល់ និងជួយឲ្យសរសៃឆាប់រឹងមាំឡើងវិញ តែបើតាមពេទ្យវិញបានឲ្យដឹងថា ការអនុវត្តបែបនោះគ្មានបានផលអ្វីទេ។

បើតាមលោកវេជ្ជបណ្ឌិតក្នុងស្រុកម្នាក់ បានឲ្យដឹងថា កាលពីជំនាន់មុនចាស់ៗ សម្រាលកូននៅក្នុងព្រៃ មានខ្យល់ មានភ្លៀង មិនមែននៅក្នុងមន្ទីរពេទ្យត្រឹមត្រូវ ដូចនេះហើយអាកាសធាតុប្រាកដជាត្រជាក់ប៉ះដល់រាងកាយជាមិនខាន ហើយយើងអ្នកធម្មតាក៏រងាដូចគ្នានឹង។
ចំពោះស្រីៗសម្រាលកូនរួច ពេលជួបបញ្ហាលក្ខខណ្ឌបែបនោះ ប្រាកដជាត្រូវការខោអាវក្រាសៗមកស្លៀកពាក់ហើយ។ ងាកមកសម័យឥឡូវវិញ មិនសូវមានអ្នកធ្វើបែបនោះទៀតទេ ព្រោះស្ត្រីបានសម្រាលនៅក្នុងមន្ទីរពេទ្យត្រឹមត្រូវ។

ចំណែកផលដែលទទួលបានពីការស្លៀកពាក់ជិតឈឹងទាំងនោះគឺគ្មានទេ ព្រោះស្ត្រីសម្រាលកូនរួចអាចស្លៀកពាក់បានជាធម្មតា ធ្វើយ៉ាងណាឲ្យតែយើងស្រណុកខ្លួនឯងទៅ។
ដកស្រង់ពី៖ Hello Health Group