កូនអាយុ៦ឆ្នាំ អ្នកម្តាយគួរតែកំណត់គោលការណ៍ទាំង ៥ នេះលើខ្លួនកូនជាដាច់ខាត
ក្មេងមិនខូច ក៏មិនគួរឲ្យក្នាញ់ដែរ តែបើខូចពេក ម៉ាក់ប៉ាច្បាស់ជាល្វីងមុខមិនខាន ប្រាប់ឆ្វេងទៅស្តាំ រពឹសនោះរពឹស ចាប់មិនជាប់។
តើពេលកូនមានអាយុ ៦ ឆ្នាំគួរកំណត់គោលការណ៍ដូចម្តេចខ្លះ?
ខាងក្រោមនេះយើងនឹងលើកយក ៥ ចំណុចដែលអ្នកម្តាយគួរធ្វើ៖

១. អ្នកគួរតែប្រាប់កូនថា នៅពេលដែលអ្នកដទៃកំពុងតែជជែកគ្នា កូនមិនគួរទៅកាត់សម្តីពួកគាត់ឡើយ ព្រោះជាអាកប្បកិរិយាមិនសមរម្យមួយ។ ជាពិសេស មិនគួរប្រើអំពើហឹង្សាដើម្បីដោះស្រាយបញ្ហា ហើយក៏មិនគួរប្រើពាក្យសម្តីមិនល្អក្នុងការនិយាយជាមួយអ្នកដទៃផងដែរ។
២. អ្នកគួរតែអប់រំគេថា របស់ខ្លួនឯងត្រូវតែគ្រប់គ្រងឲ្យបានល្អ ហើយរបស់អ្នកដទៃមិនគួរយកឡើយ ព្រោះជាអំពើបាបមួយ។
៣. អ្នកគួរតែប្រាប់គេថា នៅពេលដែលកូនរើសបានរបស់អ្វីមួយ កូនត្រូវតែដាក់នៅកន្លែងដើមវិញ ឬក៏សងម្ចាស់គេវិញ ដោយមិនគួរយករបស់អ្នកដទៃផ្តេសផ្តាសនោះទេ។
៤. អ្នកគួរតែអប់រំកូនឲ្យចេះមានសុជីវធម៌ ដោយទៅកន្លែងណាដែលមានមនុស្សច្រើន គួរតែចេះតម្រង់ជួរ មិនគួរដើរកាត់ជួរទៅមុខនោះទេ។

៥. អ្នកគួរតែប្រាប់គេថា នៅពេលដែលធ្វើខុសគួរតែចេះសុំទោស ព្រោះពាក្យមួយនេះ និយាយចេញមកមិនជ្រុះមាសឡើយ។ ដូចនេះ អ្នកគួរតែអប់រំកូនបែបនេះ ទើបគេអាចក្លាយជាក្មេងដែលមានសុជីវធម៌ពេញខ្លួនបាន៕
ដកស្រង់ពី៖ Health.com