ស្ត្រីពពោះគួរគេងប៉ុន្មានម៉ោង ទើបល្អទាំងអ្នកម្តាយ និងកូនក្នុងផ្ទៃ?
ស្ត្រីកំពុងពពោះដំបូង ច្បាស់ជាមានអារម្មណ៍ល្វើយ ងងុយខ្លាំង ចង់តែគេង។ ធម្មតា ដើម្បីគេងឆ្អែត មនុស្សពេញវ័យត្រូវការ ៧-៩ ម៉ោង/ថ្ងៃ។
ចុះចំណែកយើងកំពុងពពោះ គួរគេងប៉ុន្មានម៉ោង ទើបល្អ?
ពេលនេះយើងនឹងលើកមកប្រាប់អំពីចំនួនម៉ោងដែលស្ត្រីពពោះគួរគេងជួយឪ្យអ្នកនិងកូនក្នុងផ្ទៃមានសុខភាពល្អ និងលូតលាស់៖

១. ចំនួនម៉ោងគេងល្អបំផុតសម្រាប់ស្រីៗមានផ្ទៃពោះ
មិនខុសពីមនុស្សពេញវ័យដទៃទៀត ស្រីៗមានផ្ទៃពោះ គួរគេងឲ្យបានចន្លោះពី ៧-៩ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែ ដោយស្រីៗមានផ្ទៃពោះ មានបម្រែបម្រួលច្រើន ពេទ្យតែងណែនាំឲ្យគេងបាន ១០ ម៉ោង បើសិនជាមានអារម្មណ៍ល្វើយខ្លាំង អស់កម្លាំង ឬបញ្ហាណាមួយ។ យ៉ាងណា មិនគួរគេងលើសពី ១០ ម៉ោង ក្នុងមួយថ្ងៃនោះទេ ព្រោះអាចបង្កបញ្ហាមួយចំនួន ពិសេស គឺខ្វះអុកស៊ីហ្សែនទៅចិញ្ចឹមខួរក្បាល ធ្វើឲ្យខួរក្បាលយើងដើរស្ពឹក និងថែមទាំងប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់គភ៌ក្នុងផ្ទៃដូចគ្នា។

២. គុណប្រយោជន៍ពីការគេងគ្រប់គ្រាន់
គេងជាផ្នែកសំខាន់មួយក្នុងជីវិតរស់នៅ ដើម្បីទទួលបានសុខភាពល្អ។ មានទ្រឹស្ដីផ្សេងៗជាច្រើន បកស្រាយពីអ្វីដែលកើតឡើងក្នុងពេលយើងគេង។ ទ្រឹស្ដីមួយអះអាងថា មនុស្សជាច្រើនទទួលស្គាល់ថា អំឡុងពេលគេង ជាពេលវេលាដ៏ប្រសើរបំផុតសម្រាប់រាងកាយ បានសម្រាក។ ម្យ៉ាងទៀត រាងកាយយើង នឹងប្រើពេលវេលានេះ ជួសជុលកោសិកាខូចខាត និងស្ដារកោសិកាសរសៃប្រសាទក្នុងខួរក្បាលឡើងវិញ។
ដកស្រង់ពី៖ Hello Health Group