អ្នកម៉ាក់ពពោះបើធ្វើបែបនេះ! កូនកើតមកនឹងមានអារម្មណ៍ឆេវឆាវខ្លាំងណាស់

ប្រសិនជាអ្នកមិនចង់ឲ្យកូនឆាប់ឆេវឆាវ មានចរិតមិនល្អក្រោយពេលកើតចេញមក អ្នកគួរតែកុំធ្វើសកម្មភាពទាំងឡាយខាងក្រោមនេះឲ្យសោះ។

តើមានអ្វីខ្លះដែលធ្វើឪ្យកូនកើតមកមានអារម្មណ៍ឆេវឆាវឆាប់ខឹង?

ខាងក្រោមនេះយើងនឹងធ្វើការបង្ហាញអំពី ៣​ ចំណុចដែលធ្វើឪ្យកូនមានអារម្មណ៍ឆាប់ខឹងនៅពេលកើត៖

Teaching your children not to be mad – 123 por mi

១. អ្នកម្តាយមិនគួរតែងតែចូលគេងយប់ជ្រៅនោះទេ ព្រោះនៅពេលដែលកូនកើតចេញមក គេនឹងមិនគេងយប់ឡើយ ដោយតែងតែរករឿងយំជានិច្ច។ ដូចនេះ អ្នកគួរតែគេងឲ្យគ្រប់៨ម៉ោង ហើយពេលថ្ងៃត្រង់ អ្នកគួរតែសម្រាកខ្លះ ទើបកូនកើតចេញមកមានទម្លាប់ល្អក្នុងការគេង ថែមទាំងលូតលាស់បានល្អទៀតផង។

២. នៅពេលដែលអ្នកតែងតែមានអារម្មណ៍មិនល្អ ហើយឆាប់មួលម៉ៅ ក៏អាចប៉ះពាល់ដល់កូនក្នុងផ្ទៃដែរ។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ និងសប្បាយ។ បើអ្នកពិបាកចិត្ត អ្នកអាចបង្វែរអារម្មណ៍របស់អ្នកទៅគិតរឿងផ្សេង ទើបកូនកើតមកមានចរិតល្អ។

Behaviour Management ??? | Young Discoverers

៣. អ្នកមិនគួរបរិភោគអាហារដែលមិនល្អចំពោះសុខភាពអ្នកច្រើនឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូន។ ដូចនេះ អ្នកគួរតែពិសារអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ទើបកូនអាចលូតលាស់បានល្អ។

អ្នកគួរតែអានសៀវភៅឲ្យបានច្រើន ឬហាត់ប្រាណក៏បានដែរ នោះកូនកើតមកនឹងឆ្លាតខ្លាំងណាស់៕

ដកស្រង់ពី៖ Health.com