មិនធម្មតា! Baby Outlet ជាប់ជាហាងស្ដង់ដាអន្ដរជាតិ ISO 9001:2015 បន្ទាប់ពីបង្ហាញចំណុចពិសេសទាំងនេះ

Baby Outlet ជាហាងឯកទេសលក់ទំនិញសម្រាប់កុមារ ទារក និងស្រ្ដីមានផ្ទៃពោះ ដែលទទួលបានអជ្ញាបណ្ឌពីអង្គការវាយតម្លៃស្ដង់ដាអន្ដរជាតិ ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ដោយថ្មីៗនេះ Baby Outlet ត្រូវបានទទួលស្គាល់ជាហាងលក់ទំនិញ ដែលមានស្ដង់ដាលំដាប់អន្ដរជាតិ ISO 9001:2015 ក្រោយត្រូវបានពិនិត្យ និងវាយតម្លៃដោយអង្គការស្ដង់ដាអន្ដរជាតិកាលពីពេលកន្លងទៅ។ ការទទួលស្គាល់នេះត្រូវបានធ្វើឡើងបន្ទាប់ពី Baby Outlet បានបង្ហាញនូវចំណុចពិសេសៗរបស់ខ្លួនមួយចំនួនដូចជា៖

  • ជាហាងដែលមានទំនិញគុណភាពខ្ពស់ ការទុកដាក់ និងរក្សាទំនិញបានល្អទាំងនៅក្នុងហាង ឃ្លាំងស្ដុកទំនិញ ព្រមទាំងការដឹកជញ្ជូន។
  • ជាហាងដែលបានបំពេញសេវាកម្មបានល្អទៅកាន់អតិថិជនទាំងមុនពេលលក់ ក្នុងអំឡុងពេលលក់ និងក្រោយពេលលក់ផងដែរ។
  • ជាហាងដែលយកចិត្ដទុកដាក់លើសុវត្ថិភាព និងអត្ថប្រយោជន៍ជូនចំពោះអតិថិជនរបស់ខ្លួន។
  • និងចំណុចពិសេសមួយទៀតនោះគឺ Baby Outlet ជាហាងដែលបានចូលរួមទប់ស្កាត់ការបំពុលបរិស្ថានភាព។

គួររំលឹកផងដែរថា ហាងលក់ទំនិញ Baby Outlet ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៤ ដែលគិតមកដល់ពេលនេះមានអាយុកាល ៧ ឆ្នាំហើយ។ ក្រោយពីបង្ហាញវត្ដមានជាច្រើនកន្លងមកនេះ Baby Outlet មានការគាំទ្រខ្លាំងពីសំណាក់អតិថិជន រហូតអាចពង្រីកសាខារបស់ខ្លួនបានចំនួន ១០ ទីតាំងឯណោះ។ ដោយក្នុងនោះមាននៅរាជធានីភ្នំពេញចំនួន ៩ ទីតាំង និងនៅក្នុងខេត្ដសៀមរាបចំនួន ១ ទីតាំង។ 

ចំពោះទីតាំងទាំង ១០ សាខារបស់ Baby Outlet នេះរួមមាន៖ សាខាទី១ នៅខណ្ឌ ទួលគោក ទល់មុខសាលាបឋមសិក្សាទួលគោក, សាខាទី២ នៅផ្លូវកម្ពុជាក្រោម ក្រោយទីស្តីការគណៈរដ្ឋមន្ត្រី មហាវិថីកម្ពុជាក្រោម, សាខាទី៣ នៅវិមានឯករាជ្យ ខាងត្បូងវិមានឯករាជ្យ លើមហាវិថីព្រះនរោត្តម ជាប់ស្ថានីយប្រេងឥន្ធនៈសូគីមិច, សាខាទី៤ មានទីតាំងនៅផ្សារទំនើប ខាលែនឌែល ម៉ល ស្ថិតនៅតំបន់បឹងកក់, សាខាទី៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៧១ ចន្លោះពេទ្យរុស្សីទៅក្លោងទ្វាវត្តសន្សំកុសល, សាខាទី៦ នៅឈូកមាស ជាប់ឈូកមាសផ្លាហ្សា, សាខាទី៧ នៅជ្រោយចង្វារ ផ្លូវជាតិលេខ6A, សាខាទី ៨ នៅច្បារអំពៅ ក្បែរច្រកចូលបុរីប៉េងហួតបឹងស្នោ និងសាខាទី៩ នៅចំការដូង ចម្ងាយ ២០០ ម៉ែត្រពីស្ពានដែក និងសាខាទី១០ ស្ថិតក្នុងខេត្ដសៀមរាប នៅបណ្ដោយផ្លូវស៊ីវុត្ថា ជាប់ Brand Collection ដែលនឹងបើកដំណើរការក្នុងខែមិថុនានេះ។ 

ដោយឡែកតាមការបញ្ជាក់ពីក្រុមហ៊ុន នាពេលឆាប់ៗខាងមុខ (អំឡុងខែកញ្ញា)  Baby Outlet ក៏នឹងត្រៀមបើកសាខាថ្មីមួយទៀត ដែលជាសាខាទី១១​ មានទីតាំងនៅក្រុងតាខ្មៅផងដែរ។

ដូច្នេះសម្រាប់លោកអ្នកដែលចង់បានទំ​និញកុមារ ទារក និងស្ដ្រីមានផ្ទៃពោះ ស្ដង់ដាលំដាប់អន្ដរជាតិ កុំភ្លេចហាង Baby Outlet ដែលលោកអ្នកអាចរកទិញបាននៅតាមទីតាំងដែលបានជម្រាបជូនខាងលើ ឬក៏អាចទំនាក់ទំនងទិញបានតាមរយៈសេវាកម្មអនឡាញ: 017 887 746, 016 789 669 ឬតាមហ៊ុសប៊ុកផេក Baby Outlet ខណៈមានទំនិញរាប់ពាន់មុខសម្រាប់ឲ្យលោកអ្នកជ្រើសរើស៕