ក្លាយជាម៉ាក់ថ្មីថ្មោង! មកដឹងពីរឿងគួរធ្វើក្រោយសម្រាលកូនរួច

ក្រោយសម្រាលអាអូនរួច ម៉ាក់ៗច្រើនតែមានបញ្ហាសុខភាព ដោយសារតមនេះតមនោះ ហើយត្រូវមើលថែទាំកូនទាំងយប់ថ្ងៃ មិនសូវមានពេលសម្រាកគ្រប់គ្រាន់ទៀត។

តើមានរឿងអ្វីខ្លះអ្នកម៉ាក់ថ្មីថ្មោងគួរធ្វើ?

ពេលនេះយើងនឹងណែនាំរឿងដែលស្ត្រីក្រោយសម្រាលគួរធ្វើ ដើម្បីចៀសវាងមានបញ្ហាដល់សុខភាព។

6 Healthy Eating Tips for First Trimester Pregnant Mamas | Mark's Daily  Apple
  • ញ៉ាំអាហារឲ្យគ្រប់គ្រាន់ និងទឹកឲ្យបានច្រើន៖ ក្រោយសម្រាលរួចពេទ្យតម្រូវឲ្យម៉ាក់ៗញ៉ាំអាហារ សម្បូរជីវភាពឲ្យច្រើន ចម្រុះមុខ ដើម្បីប៉ូវសុខភាពឲ្យឆាប់មានកម្លាំង និងសម្បូរទឹកដោះឲ្យម៉ឹម។ក្នុងនោះម៉ាក់ៗក៏អាចញ៉ាំម្សៅទឹកដោះគោសម្រាប់ម្តាយបំបៅដោះ និងទឹកឲ្យបានច្រើនរឹតតែល្អចំពោះសុខភាពខ្លួនឯង និងជួយដល់ការផលិតបរិមាណទឹកដោះបានច្រើន។
  • លេបថ្នាំជាតិដែក៖ ពេលសម្រាលកូនរួចស្ត្រីបាត់បង់ឈាមច្រើន តាមការណែនាំរបស់ក្រសួងសុខាភិបាល តម្រូវឲ្យស្រ្តីញ៉ាំថ្នាំជាតិដែកចំនួន ៤២ គ្រាប់ ដើម្បីបំពេញគ្រាប់ឈាមក្រហមឲ្យបានច្រើន បំបាត់ភាពស្លេកស្លាំង។
  • សម្រាកឲ្យបានគ្រប់គ្រាន់៖ កាលណាគេងមិនបាន ញ៉ាំក៏បានតិច ធ្វើឲ្យស្ត្រីងាយមានបញ្ហាសុខភាព ដែលចាស់ៗចំណាំហៅថា ទាស់។ ដូច្នេះស្ត្រីក្រោយសម្រាលត្រូវឆ្លៀតពេលសម្រាកឲ្យបានច្រើន ដោយពេលកូនគេង យើងត្រូវឆ្លៀតគេងដែរ មិនថាតិច ឬច្រើននោះទេ ព្រោះកូនតូច គេងញឹក ហើយក៏ភ្ញាក់ញឹកដែរ យើងត្រូវមើលថែ គ្មានពេលបានគេងយូរទេ។
Younger Women Have a Higher Risk of Pregnancy-Associated Stroke
  • ងូតទឹក កក់សក់ធម្មតា៖ តាមទម្លាប់ចាស់ៗ សម្រាលកូនរួចមិនឲ្យម៉ាក់ៗងូតទឹក ឬកក់សោះនោះទេ ត្រូវរង់ចាំដល់ ១អាទិត្យ ឬកន្លះខែឯណោះ។ តាមក្បូនពេទ្យវិញ ក្រោយសម្រាលរួចមួយថ្ងៃ ស្ត្រីអាចងូតទឹក កក់សក់បានហើយ បើទុកយូរស្អុះស្អាប់ ងាយនឹងឆ្លងរោគ ឯអារម្មណ៍ក៏មិនស្រស់ស្រាយដែរ។
  • ដើរឲ្យបានច្រើន៖ ពេលសម្រាលរួច ឲ្យតែមានកម្លាំង អាចងើបដើរបាន គ្រូពេទ្យនឹងឲ្យម៉ាក់ៗដើរចុះដើរឡើងឲ្យបានច្រើន ដើម្បីឲ្យសរសៃដំណើរល្អ ឯឈាមក៏ឆាប់ធ្លាក់អស់។

ដកស្រង់ពី៖ Hello Health Group