ករណីទាំងនេះ តម្រូវឲ្យស្ត្រីមានផ្ទៃពោះសម្រាលកូនដោយវះកាត់
ជាធម្មតាគ្រូពេទ្យសម្ភពលើកទឹកចិត្តឲ្យស្រីៗមានផ្ទៃពោះទាំងអស់សម្រាលកូនតាមធម្មជាតិ ជាជាងវះកាត់។ ការវះកាត់ធ្វើឡើងសម្រាប់ម៉ាក់ៗដែលមានបញ្ហាសុខភាព ឬបញ្ហាប្រឈមណាមួយ មិនអាចសម្រាលតាមធម្មជាតិ បាន ព្រោះគ្រោះថ្នាក់ទាំងម្តាយទាំងកូន។
តើមានករណីណាខ្លះត្រូវឲ្យស្រីៗមានផ្ទៃពោះសម្រាលកូនដោយវះកាត់?
ខាងក្រោមនេះអ្នកនឹងយល់កាន់តែច្បាស់អំពីកត្តាមួយចំនួនតម្រូវឪ្យសម្រាលដោយវះកាត់៖

- កូនទទឹងពោះ
- កូនមិនបង្វិលក្បាលចុះក្រោម
- សុកពាំងមាត់ស្បូន
- រហែកស្បូន
- សុខភាពម្តាយ ឬកូនខ្សោយខ្លាំង
- ម្តាយមានធ្លាក់ឈាមច្រើន
- បែកទឹកភ្លោះយូរ។

ទោះយ៉ាងណាបច្ចុប្បន្ននេះ ស្រីៗគ្នាយើងមួយចំនួនជ្រើសរើសយកការសម្រាលដោយវះកាត់ទាំងដែលខ្លួនមិនមានបញ្ហាអ្វីទាំងអស់ នេះក៏ដោយសារតែម៉ាក់ៗខ្លះមិនចង់ឈឺពោះពេលសម្រាលអាអូន ឬចង់បានហុងស៊ុយ ថ្ងៃ ខែ កើតកូនជាដើម។
ដកស្រង់ពី៖ Hello Health Group