អស្ចារ្យណាស់! ដើរ ៣០ នាទីរាល់ថ្ងៃ រាងកាយទទួលបានអត្ថប្រយោជន៍នឹកស្មានមិនដល់
ការដើរ គឺជាវិធីដ៏ងាយស្រួលបំផុតមួយដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំជៀសឆ្ងាយពីជំងឺផ្សេងៗ។ អ្នកមិនចាំបាច់ធ្វើលំហាត់ប្រាណប្រភេទខ្លាំងក្លាអ្វីឡើយ គ្រាន់តែដើរយ៉ាងហោចណាស់ ៣០ នាទី នោះវានឹងជួយឲ្យអ្នកស្រកទម្ងន់ ព្រមទាំងទប់ស្កាត់ជំងឺផ្សេងៗ រួមបញ្ចូលទាំងជំងឺលើសឈាម, ទឹកនោមផ្អែម និងជំងឺសសៃ។
តើមានអត្ថប្រយោជន៍អ្វីខ្លះប្រសិនបើយើងដើរ ៣០ នាទីរាល់ថ្ងៃ?
ឈាមបេះដូង ក៏ដូចជាបញ្ហាបេះដូងមួយចំនួនទៀតផងដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរផ្សេងទៀតនៃការដើរជាប្រចាំចំពោះសុខភាព ៖
១. បង្កើនប្រព័ន្ធភាពស៊ាំ
ការដើរជាប្រចាំាអាចជួយក្នុងការជម្រុញបង្កើនប្រព័ន្ធភាពស៊ាំឲ្យមានសភាពកាន់តែប្រសើរឡើង។ ដូច្នេះចូរធ្វើលំហាត់ប្រាណងាយៗ ដោយដើរយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ ដើម្បីពង្រឹងដល់កោសិកាដែលប្រយុទ្ធប្រឆាំងនឹងបាក់តេរីអាក្រក់ៗនៅក្នុងរាងកាយ។
២. បង្កើនសុខភាពបេះដូង
ការដើេរ ក៏អាចជួយធ្វើឲ្យសុខភាពបេះដូងកាន់តែប្រសើរឡើងផងដែរ។ ការដើរ គឺជាលំហាត់ប្រាណចាំបាច់ ជាពិសេសសម្រាប់មនុស្សចាស់ដើម្បីកាន់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល, ជំងឺសសៃ
ឈាមបេះដូង និងបញ្ហាបេះដូងផ្សេងៗ។ ដូច្នេះចូរដើរឲ្យបានយ៉ាងហោចណាស់ ៤ ម៉ោង ក្នុងមួយសប្តាហ៍ ឬ ៣០ នាទីក្នុងមួយថ្ងៃ។
៣. ទប់ស្កាត់ជំងឺវង្វេង ឬភ្លេចភ្លាំងស្មារតី
ភាគច្រើនបញ្ហានេះ គឺកើតលើមនុស្សចាស់។ ដូច្នេះនៅមុនពេលស្ថានភាពនៃជំងឺកាន់តែអាក្រក់ទៅ អ្នកជំងឺគួរចាប់ផ្ដើមធ្វើសកម្មភាពរាងកាយ ឬដើរឲ្យបានយ៉ាងហោចណាស់ ៣០ នាទីជាប្រចាំ។ ការដើរជួយបង្កើនមុខងារនៃការយល់ដឹង និងចងចាំ។
៤. គ្រប់គ្រងសម្ពាធឈាម
ការដើរជាប្រចាំ ក៏អាចជួយកាន់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់បានដែរ។ នៅពេលសម្ពាធឈាមស្ថិតក្នុងកម្រិតត្រឹមត្រូវ អ្នកនឹងជៀសឆ្ងាយពីបញ្ហាជំងឺលើសឈាម។
៥. កាន់បន្ថយភាពតានតឹងក្នុងអារម្មណ៍
សព្វថ្ងៃនេះ បញ្ហាតានតឹងក្នុងអារម្មណ៍ គឺកើតឡើងចំពោះមនុស្សសឹងតែគ្រប់គ្នាទៅហើយដែលបណ្ដាលមកពីកត្តាផ្សេងៗ។ ទោះជាយ៉ាងណាការសិក្សាស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ការដើរពី ២០ ទៅ ៣០ នាទីជាប្រចាំអាចជួយកាន់បន្ថយបញ្ហានៃភាពតានតឹងក្នុងអារម្មណ៍បានយ៉ាងមានប្រសិទ្ធិភាព។
៦. ពង្រឹងសុខភាពឆ្អឹង
ដោយគ្រាន់តែដើរឲ្យបានយ៉ាងហោចណាស់ ៣០ នាទីរៀងរាល់ថ្ងៃ នោះក៏អាចជួយឲ្យសុខភាពកាន់តែប្រសើររឹងមាំ ហើយជៀសផុតពីជំងឺពុកឆ្អឹងបានដែរ។
៧. ស្រកទម្ងន់
អត្ថប្រយោជន៍ដ៏ច្បាស់លាស់មួយនៃការដើរជាប្រចាំ គឺវានឹងជួយធ្វើឲ្យអ្នកស្រកទម្ងន់៕
ដកស្រង់ពី៖ Health.com