សញ្ញានៃគ្រោះថ្នាក់! ការហើមជើងដែលស្ត្រីមានផ្ទៃពោះនឹងជួបប្រទះ

ការសង្កត់ទៅលើសរសៃឈាមធំៗរបស់អាងត្រគៀក (pelvic veins) ដោយទម្ងន់កាន់តែធ្ងន់របស់ស្បូន ដែលធ្វើអោយលំហូរឈាមពីចុងជើងត្រលប់មកបេះដូង យឺតជាងធម្មតានិងចាល់ឈាមបង្កជាការហើមជើង។ ដោយហេតុផលនេះ ការហើមភាគច្រើនកើតមាននៅកំឡុងពេលត្រីមាសទី៣នៃផ្ទៃពោះ ចំពោះស្ត្រីដែលមានទឹកភ្លោះច្រើន ឬពរពោះកូនភ្លោះ (ជាបាតុភូតធម្មតាដែលកើតមានកំឡុងមានផ្ទៃពោះ)។

ខាងក្រោមនេះ Parenting-tip សូមលើកយកប្រធានបទអំពី សញ្ញា និងវិធីនៃការព្យាបាលការហើមជើងពេលមានផ្ទៃពោះដកស្រង់ចេញពី មន្ទីរពេទ្យកាល់ម៉ែត្រ ដូចខាងក្រោម៖

Swollen Feet During Pregnancy: Causes, & Treatments

សញ្ញាអាសន្ននៃការហើមជើងកំឡុងមានផ្ទៃពោះដែលត្រូវយកចិត្តទុកដាក់រួមមាន៖

  • លើសសម្ពាធឈាម
  • ហត់ដង្ហក់
  • ទឹកនោមតិច
  • ជើងឡើងក្រហមហើយឈឺ -ល។

បើជាការហើមមានសញ្ញាអាសន្ន គួរប្រញាប់រួសរាន់មកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីវិភាគរកមូលហេតុអោយបានគ្រប់ជ្រុងជ្រោយ និងទទួលដំបូន្មាន ឬការព្យាបាលដ៏ត្រឹមត្រូវ។ បើគ្រូពេទ្យរកឃើញថាជាការហើមដោយមូលហេតុធម្មតានៃការមានគភ៌ នោះស្ត្រីយើងគួរអនុវត្តទំលាប់មួយចំនួនដូចខាងក្រោម៖

  • គេងផ្អៀងមកខាងឆ្វេងដៃ ដើម្បីកាត់បន្ថយការសង្កត់របស់ស្បូនទៅ លើសរសៃឈាមធំៗ
  • ដាក់ជើងរបស់អ្នកឲ្យបានខ្ពស់ គ្រប់ពេលដែលអាចធ្វើបានដូចជា នៅពេលធ្វើការ រឺពេលគេង រឺតម្រង់ជើងឲ្យបានញឹកញាប់ពេលអង្គុយលេង
  • ជៀសវាងការអង្គុយគងអន្ទាក់ខ្លាយូរ
  • ឧស្សាហ៍ផ្លាស់ប្តូរឥរិយាបទ រឺដើរហាត់ប្រាណដើម្បីជួយចលនាឈាមហូរបានល្អ
  • ចូរកុំបាក់ទឹកចិត្ត ព្រោះវាអាចបាត់ទៅវិញក្រោយពេលសម្រាលបុត្ររួច
Expecting Moms Love Foot Orthotics — Fit Feet For Life

** ចំណុចកត់ចំណាំ

“ស្ត្រីមានផ្ទៃពោះគួរតែមកតាមដាន និងពិនិត្យសុខភាពអោយបានទៀងទាត់ជាប្រចាំ។ ក្នុងករណីមានការហើមនិងក្តីបារម្មណ៍ណាមួយ គួរមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការប្រឹក្សា និងព្យាបាលបានត្រឹមត្រូវទាន់ពេលវេលា ប្រកបដោយសុវត្ថិភាព។”

ដកស្រង់ពី៖ មន្ទីរពេទ្យកាល់ម៉ែត្រ