ហេតុអីស្ត្រីពពោះ ចេះតែអស់កម្លាំង ហើយនិងមួម៉ៅ?
អំឡុងពពោះ ស្ត្រីប្រែប្រួលគ្រប់យ៉ាង ក្នុងនោះមានទាំងការប្រែប្រួលរាងកាយ របបអាហារ អារម្មណ៍ជាដើម។ ស្ត្រីផ្ទៃពោះមានសុខភាពខ្សោយជាងស្ត្រីធម្មតា ឯគ្រាប់ឈាមក៏ចុះថយ ដោយត្រូវបែងចែកចំណីអាហារដែលខ្លួនញ៉ាំចូល ទៅចិញ្ចឹមកូនក្នុងផ្ទៃ។
អំឡុងពេលពពោះស្រីៗតែងអស់កម្លាំងខុសធម្មតា សុខភាពក៏ខ្សោយដែរ បែបនេះហើយទើបគ្រូពេទ្យណែនាំឲ្យស្ត្រីពពោះសម្រាកឲ្យបានគ្រប់គ្រាន់ ញ៉ាំឲ្យបានច្រើន ចៀសវាងការធ្វើការលើសកម្លាំង ហើយបើមានអ្នកជួយម៉ាស្សា និងសម្រាលការងារខ្លះៗកាន់តែប្រសើរ។
ចំណែកអាការៈមួរម៉ៅខុសធម្មតាវិញ គឺដោយសារអ័រម៉ូនប្រែប្រួល ឯរាងកាយក៏ប្រែប្រួលដែរ ពិបាកទាំងការគេង ដេក ដើរ ឈរអង្គុយបែបនេះទើបស្ត្រីពពោះប្រែប្រួលអារម្មណ៍ ឆាប់មួរម៉ៅជាងពេលធម្មតា។ អំឡុងពេលនេះបុរសជាប្តីគួរតែលើកចិត្តនាងឲ្យបានច្រើន ហើយមិនត្រូវប្រកាន់ឡើយ បើនាងលើសលោះសម្តីលើនោះ។
អារម្មណ៍មួម៉ៅ ស្មុគស្មាញពេលពពោះអាចប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃទៀតផង។ កាលណាម្តាយពិបាកចិត្ត ស្មុគស្មាញច្រើន នោះកូនក្នុងពោះក៏ស្មុគស្មាញ ស្ត្រេសទៅតាមនោះដែរ អ៊ីចឹងហើយពេលពពោះទោះជាលំបាក ឬជួបបញ្ហាមិនសប្បាយចិត្ត ក៏ម៉ាក់ៗត្រូវចេះទប់អារម្មណ៍ ធ្វើចិត្តឲ្យរីករាយ ទើបមិនប៉ះទង្គិចដល់ផ្លូវចិត្តយើងផង ផ្លូវចិត្តកូនយើងទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។