ពេលកូនក្នុងផ្ទៃកម្រើក! អ្នកម៉ាក់អាចតាមដានសុខភាពកូនបានតាមវិធីទាំងនេះ

ជា​ធម្មតា ពេលកូនក្នុងពោះកាន់តែធំ អា​អូន​ចាប់​ផ្ដើម​ចេះ​ធ្វើ​ចលនា​ដូច​ជា ស្ងាប ត្អើក បើក​ភ្នែក ជា​ពិសេស​នោះ គឺ​ធាក់​ម៉ាក់ៗ​តែ​ម្ដង។ គ្រូ​ពេទ្យ​ជំនាញ​ក៏​ប្រាប់​ដែរ​ថា ដោយ​ការ​ធ្វើ​ចលនា​នេះ ម៉ាក់ៗ​ក៏​អាច​ដឹង​ពី​ស្ថាន​ភាព​​សុខភាព​អា​អូន​បាន​ផង​ដែរ។

ការ​តាម​ដាន ចលនា​រើ​បម្រាស់​របស់​ទារក​ក្នុង​ផ្ទៃ ពិត​ជា​មាន​សារ​សំខាន់​ណាស់ ដើម្បី​ឲ្យ​ម៉ាក់​ៗ កំពុង​ពពោះ​ដឹង​ពី​ហានិភ័យ​ទារក ខ្សោយ ឬ​អាច​នឹង​ស្លាប់​បាន។

11 Amazing Facts About Baby Kicking during Pregnancy

ជា​ទូទៅ ចំនួន​ចលនា​រើ​បម្រាស់​របស់​ទារក​ដែល​ម៉ាក់​ៗ​ទទួល​អារម្មណ៍​ដឹង​មាន​ចំនួន​តិច​ជាង ចលនា​ធាក់​ពោះ​ខ្លាំង​របស់​ទារក ព្រោះ​ស្ត្រី​មិន​អាច​ទទួល​បាន​អារម្មណ៍​ដឹង​នៅ​ពេល​ទារក​ធ្វើ​ចលនា​ធាក់​តិចៗ។ នៅ​ពេល​អា​អូន​ក្នុង​ផ្ទៃ មាន​អាយុ​ពី ១៥-២៧ សប្តាហ៍ ម៉ាក់ៗ​ពពោះ​ចាប់​ផ្ដើម​អាច​ទទួល​បាន​អារម្មណ៍​ចលនា​កូន​រើ​បម្រាស់​កាន់​តែ​ច្បាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

តើធ្វើដូចម្តេចទើប​ដឹង​ពី​សុខភាព​កូន​តាម​ការ​ធ្វើ​ចលនា​ដោយ​របៀប​ណា?

យើង​អាច​ដឹង​ពី​បញ្ហា​ទាក់​ទង​នឹង​សុខភាព​កូន​ក្នុង​ផ្ទៃ​បាន តាម​រយៈ​ការ​តាម​ដាន​ដោយតាម​ដាន​រយៈ​ពេល​២ម៉ោង គឺ​ចាប់​ពី​ម៉ោង៨-១០​យប់ ឬ​ចាប់​ពី​ម៉ោង១០-១២​យប់

ប្រសិន​បើ អា​អូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​ធម្មតា ពេល៖

Understanding Parachute Reflex in Babies

១. តាម​ដាន​ចលនា​បម្រាស់​ទារក នៅ​អាយុ​ចាប់​ពី ៣៧-​៣៨​ សប្តាហ៍ រយៈ​ពេល​២​ម៉ោង មាន​ចំនួន​លើស​ពី​ ១២​ដង
២.តាម​ដាន​ចលនា​បម្រាស់​ទារក នៅ​អាយុ​ចាប់​ពី ២៨-​៤០ សប្តាហ៍ ​រយៈ​ពេល​២ម៉ោង មាន​ចំនួន​លើស​ពី​ ១០​ដង

លោក​បាន​បញ្ជាក់​ថា ក្នុង​ករណី​ដែល​កូន​ក្នុង​ផ្ទៃ មាន​ចលនា​តិច​ជាង ​១០​ដង ​ក្នុង​រយៈ​ពេល​២ម៉ោង នោះ​អា​អូន​អាច​មាន​ហានិភ័យ ខ្សោយ ឬ​អាច​នឹង​ស្លាប់។ ហេតុនេះ​ហើយ ម៉ាក់ៗ​ពពោះ​គ្រប់​រូប ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​វាយ​តម្លៃ​សុខភាព​កូន​ឲ្យ​បាន​ច្បាស់​លាស់ និង​រក​វិធី​ជួយ​ដល់​កូន​ឲ្យ​បាន​ទាន់​ពេល​វេលា។

ដកស្រង់ពី៖ Hello Health Group