ម៉ាក់ៗ មកដឹងមូលហេតុ និងវិធីដោះស្រាយបញ្ហាឈឺក្បាលក្រោយសម្រាលកូន
បញ្ហាឈឺក្បាល ពេលខ្លះអាចធ្វើឲ្យយើងពិបាកទ្រាំ ពិសេសចំពោះម៉ាក់ថ្មីថ្មោង។ អំឡុងសម្រាលកូនរួចប្រហែលមួយសប្ដាហ៍ ម៉ាក់ៗមួយចំនួន ចាប់ផ្ដើមមានអាការៈឈឺក្បាល ដែលអាចបង្កឡើងដោយកត្តាសាមញ្ញធម្មតា តែមានបញ្ហាសុខភាពខ្លះ អាចធ្វើឲ្យម៉ាក់ៗឈឺក្បាលក្រោយសម្រាលបានដូចគ្នា។
ម៉ាក់ៗថ្មីថ្មោងឈឺក្បាលអាចបណ្ដាលមកពីបញ្ហាសុខភាពធ្ងន់ធ្ងរក៏ថាបាន ខាងក្រោមនេះជាកត្តាចម្បងនៃបញ្ហាឈឺក្បាលក្រោយសម្រាលមានដូចជា៖

- ស្ត្រេស
- គេងមិនគ្រប់គ្រាន់
- ហត់ អស់កម្លាំង
- ខ្វះជាតិទឹក
- អ័រម៉ូន estrogen ធ្លាក់ចុះ។
ចំណែកឯសុខភាពធ្ងន់ធ្ងរបណ្ដាលឲ្យឈឺក្បាលក្រោយសម្រាលរួមមាន៖

- ជំងឺបម្រុងក្រឡាភ្លើង ឬក្រឡាភ្លើង
- ប្រតិកម្មថ្នាំមួយចំនួន
- ដុះដុំសាច់ខួរក្បាល
- ឈឺឆ្អឹងខ្នង
- ជំងឺរលាកស្រោមខួរ។
បញ្ជាក់៖ ក្នុងករណី ម៉ាក់ៗឈឺក្បាលទាំងពេលសម្រាកនៅមន្ទីរពេទ្យនៅឡើយ ក្រុមគ្រូពេទ្យនឹងត្រូវធ្វើ CT ស្កេន ឬ MRI ដើម្បីកំណត់មូលហេតុនៃការឈឺក្បាលក្រោយសម្រាលឲ្យប្រាកដ និងព្យាបាលឲ្យបានលឿន។
ដកស្រង់ពី៖ Hello Health Group