៤ តិចនិកសម្រាប់អ្នកម៉ាក់ ត្រៀមខ្លួនសម្រាលកូនដោយសុវត្ថិភាពក្នុងពេលកូវីដ ១៩

ទាំង​អំឡុង​ពេល​សម្រាល និង​ក្រោយ​សម្រាល ម៉ាក់​ៗ​ត្រូវ​ប្រឈម​នឹង​ការ​ឈឺ​ចាប់ ក៏​ដូច​ជា​ហានិភ័យ​សុខភាព​មិន​តិច​ដែរ បើ​មាន​ការ​ធ្វេស​ប្រហែស​ណា​មួយ​កើត​ឡើង​ដូច​ជា​ធ្លាក់​ឈាម​ខ្លាំង ឬ​ឆ្លង​មេរោគ​ជាដើម។ ជា​ពិសេស ក្នុង​អំឡុង​ពេល​មាន​ការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩​ ទៀត​នោះ ម៉ាក់​ៗ​កាន់​តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើស​ដើម។

តើមានតិចនិកអ្វីខ្លះដើម្បីសម្រាលកូនដោយសុវត្តិភាពក្នុងពេលកូវីដ១៩?

​គន្លឹះ​ការពារ​ខ្លួន ​៤​ចំណុច ចៀស​វាង​ឆ្លង​កូវីដ-១៩ ឬ​មេរោគ​ផ្សេង​ៗ​ក្នុង​ពេល​នេះ​ដូច​ជា៖

Questioning Childbirth Positions - PROnatal Fitness

១. ទូរស័ព្ទ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ

ម៉ាក់​ៗ ឬ​ដៃ​គូ​គួរ​ទូរស័ព្ទ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដើម្បី​សួរ​ពិគ្រោះ​យោបល់ និង​ដំបូន្មាន​នៅ​មុន​ថ្ងៃ​កំណត់​ឈឺ​ពោះ​សម្រាល។ បើ​សិន​ម៉ាក់​ៗ​មាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម ឬ​សញ្ញា​ទាក់​ទង​នឹង​ជំងឺ​កូវីដ-១៩​ផ្សេង​ៗ​ទៀត (ក្អក ហៀរ​សំបោរ ក្ដៅ​ខ្លួន…) ម៉ាក់​ៗ​ត្រូវ​ប្រាប់​ទៅ​កាន់​មន្ទីរពេទ្យ​ឲ្យ​បាន​ដឹង​មុន។ ធ្វើ​បែប​នេះ ខាង​គ្រូពេទ្យ​ជំនាញ​អាច​រៀប​ចំ​វិធាន​ការ​ការពារ​ទុក​មុន​ពេល​យើង​ទៅ​ដល់ ឬ​ចាត់​វិធានការ​ការពារ​ផ្សេង​ៗ​ទៀត។

២. ប្រាប់​អ្នក​ផ្ដល់​សេវា​ឲ្យ​បាន​ច្បាស់​លាស់

ម៉ាក់​ៗ​គួរ​តែ​និយាយ​ប្រាប់​គ្រូពេទ្យ​ពី​ជម្រើស និង​ស្ថាន​ភាព​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់។ ម៉ាក់​ៗ​អាច​ប្រាប់​អ្នក​ជំនាញ​ពីការ​ធ្វើ​ចលនា​ចុះ​ឡើង​នៅ​ពេល​ឈឺ​ពោះ​សម្រាល និង​ឥរិយាបថ​សម្រាល​កូន​ដែល​ចង់​បាន ឬ​ស្នើរ​សុំ​វិធីសាស្ត្រ​បន្ថយ​ការ​ឈឺ​ចាប់​ផ្សេង​ៗ។ ប៉ុន្តែ បើ​ម៉ាក់​ៗ​មាន​អារម្មណ៍ថា​ឈឺ​ក្បាល វិល​មុខ ថប់​ដង្ហើម ឬ​ឈឺ​ពោះ​ខ្លាំង​ពិបាក​ទ្រាំ គួរ​តែ​ប្រាប់​ទៅ​កាន់​គ្រូពេទ្យ​ឲ្យ​ដឹង​ជា​បន្ទាន់។

What Do Midwives Do? Their Role, Training and More | Pampers UK

៣. ឲ្យ​ប្ដី/ដៃគូ​នៅ​ក្បែរ​ខ្លួន​ពេល​សម្រាល

ប្ដី ឬ​ដៃ​គូ​របស់​យើង គួរ​តែ​នៅ​ក្បែរ​ខ្លួន​គ្រប់​ជំហាន​ក្នុង​ពេល​សម្រាល​កូន។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​ម៉ាក់​ៗ​សម្រាល​កូន​តាម​ធម្មជាតិ​បាន​ឆាប់​រហ័ស និង​អាច​កាត់​បន្ថយ​ការ​សម្រាល​កូន​ដោយ​វះកាត់ ឬ​ទាម​ទារ​ឲ្យ​មាន​ការ​សម្រាល​តាម​បែប​វេជ្ជសាស្ត្រ​ដទៃ​ទៀត។

៤. ដាក់​កូន​នៅ​លើ​ទ្រូង

ក្រោយ​អា​អូន​សម្រាល​ចេញ​មក ម៉ាក់​ៗ​ត្រូវ​ដាក់​កូន​លើ​ទ្រូង​យើង​ផ្ទាល់ យ៉ាង​តិច​១ម៉ោង និង​បំបៅ​ទឹក​ដោះ​ដំបូង​ដល់​កូន ដើម្បី​បង្កើត​ភាព​ស្និទ្ធស្នាល​រវាង​ម្ដាយ និង​កូន។ ទោះ​បី​ជា​ម៉ាក់​ៗ​មាន​ជំងឺ​កូវីដ-១៩ ម៉ាក់​នៅ​តែ​អាច​ធ្វើ​ដូច​គ្នា​ដែរ ដោយ​ពាក់​ម៉ាស់ លាង​ដៃ​មុន និង​ក្រោយ​ពេល​ប៉ះពាល់​កូន សម្អាត និង​កម្ចាត់​មេរោគ​លើ​ផ្ទៃ​ផ្សេងៗ​ដែល​យើង​បាន​ប៉ះពាល់។

ដកស្រង់ពី៖ Hello Health Group