ពិសេសខ្លាំងណាស់! អាហារ​ទាំង​ ៤ ​ប្រភេទ​នេះ​ជួយ​ឱ្យ​កូន​លូត​កម្ពស់​លឿន និង​សុខ​ភាពល្អ

អាហារពិតជាសំខាន់សម្រាប់កុមារ និងទារកដែលប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ជាបំផុត ទោះបីជាយ៉ាងណា អ្នកម៉ាក់គ្រប់រូបត្រូវមានការប្រុងប្រយ័ត្នចំពោះសុខភាពកូនជាខ្លាំង។

តើមានអាហារអ្វីខ្លះដែលជួយឪ្យកូនលូតកម្ពស់លឿន និងសុខភាពល្អ?

ប្រសិនបើ​ប៉ា​មាក់ ចង់ឱ្យ​កូនអ្នកមាន​កម្ពស់​ខ្ពស់​តាម​ធម្មជាតិ​និង​សុខ​ភាពល្អ​ផង​នោះ សូម​បន្ថែម​អាហារ​ទាំង​៤​មុខ​នេះ ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​កូន​អ្នក​តាមតែ​អាចធ្វើទៅបាន។

Healthy food groups for children 5-8 years | Raising Children Network

​ខាងក្រោម​នេះ​ជា​អាហារ​មួយចំនួន​ដែល​ជួយ​ឱ្យ​កុមារ​លូតលាស់​កម្ពស់​៖
១.​ អាហារ​សមុទ្រ​
​អាហារ​សមុទ្រ គឺជា​អាហារ​ដែល​សំបូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ដែល​ស្មើនឹង ៩៩% នៃ​កាល់ស្យូម​នៅក្នុង​រចនាសម្ព័ន្ធ​ឆ្អឹង និង​ធ្មេញ​។ កង្វះ​សារធាតុ​រ៉ែ​នេះ នឹង​បណ្តាលឱ្យមាន​បញ្ហា​សុខភាព​ជាច្រើន​រួមទាំង​ការកំណត់​កម្ពស់​ផង​។​

២.​ សាច់មាន់​
​នៅពេល​អ្នក​ម្តាយ​ជ្រើសរើស​អាហារ​ដែល​ជួយ​បង្កើន​កម្ពស់ គួរ​គិតដល់​សាច់មាន់​។ សាច់មាន់​មិន​ត្រឹមតែ​ជា​អាហារ​ដែល​ជួយ​ឱ្យមាន​សុខភាព​ល្អ ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ផ្ទុក​នូវ​ជាតិ​ប្រូតេអ៊ីន​ច្រើន ដែល​ជំនួយ​ឱ្យ​កូន​ធំធាត់ និង​លូតលាស់ បាន​ខ្ពស់​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ចំណាំ​៖ សាច់មាន់​គ្មាន​ខ្លាញ់​ដូចជា​ទ្រូង​មាន់ គឺ​សំបូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន និង​ខ្លាញ់​តិច​។ ចំណែក​ភ្លៅ​មាន់​សំបូរ​ទៅដោយ​ជាតិ​ដែក និង​ខ្លាញ់​។

Children In The Kitchen Eat Meat And Mashed Potatoes, Very Fun,.. Stock  Photo, Picture And Royalty Free Image. Image 97038437.

៣.​ ស៊ុត​
​ស៊ុត ក៏មាន​សារៈសំខាន់​ដើម្បី​លូតលាស់​ខ្ពស់​តាមបែប​ធម្មជាតិ​។ វា​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ច្រើន ជាពិសេស​ស៊ុត​ពណ៌​ស គឺ​ល្អ​ណាស់​សម្រាប់​លូតលាស់​រាងកាយ​ទាំងមូល​ព្រោះ​វា​អាចជួយ​សំយោគ​វីតាមីន​នៅក្នុង​កោសិកា​ដូច្នេះ​កម្ពស់​នឹង​លូតលាស់​យ៉ាង​ឆាប់រហ័ស​តាម​ធម្មជាតិ​។

កំណត់សម្គាល់​៖ ស៊ុត​រួមមាន​ពងមាន់ ពង​ទា ពង​ក្រួច … សុទ្ធ​តែមាន​រសជាតិ​ឆ្ងាញ់​ណាស់ ហើយ​អាច​កែច្នៃ​ទៅជា​មុខម្ហូប​ផ្សេងៗ​គ្នា​ជាច្រើន​។​

៤.​ ស្ពៃ​ខ្មៅ​
​ស្ពៃ​ខ្មៅ​សំបូរ​ទៅដោយ​វីតាមីន ជាតិ​ដែក ជាតិ​សរសៃ កាល់ស្យូម និង​សារធាតុចិញ្ចឹម​ទាំងអស់ ដែលមាន​ប្រយោជន៍​សម្រាប់​ការបង្កើន​កម្ពស់​។ សរុបសេចក្ដី​មក​ការប្រើ​ស្ពៃ​ខ្មៅ គឺជា​វិធី​សាមញ្ញ​បំផុត​ដើម្បីឱ្យ​កម្ពស់​ខ្ពស់​តាមបែប​ធម្មជាតិ និង​រហ័ស​៕

ដកស្រង់ពី៖ Pamak.com