កុំប្រហែស! ម៉ាក់ៗពពោះចូលចិត្តញ៉ាំមី អាចប៉ះពាល់ដល់កូនក្នុងផ្ទៃខ្លាំងណាស់
មី ជាអាហារវេចខ្ចប់ស្រាប់ ដោយគ្រាន់តែចាក់ទឹកក្ដៅទៅអាចញ៉ាំបាន ហើយវាមានភាពពេញនិយមខ្លាំងសម្រាប់មនុស្សគ្រប់វ័យ តែការញ៉ាំមីញឹកញាប់ក៏ធ្វើឲ្យមានហានិភ័យចំពោះសុខភាពយើងដែរ។
តើអ្នកម៉ាក់ពពោះចូលចិត្តញុាំមីមានផលប៉ះពាល់អ្វីខ្លះ?
ខាងក្រោមនេះយើងនឹងបង្ហាញអំពីលក្ខណៈមួយចំនួនដែលអ្នកម៉ាក់ពពោះត្រូវដឹង៖
ការញ៉ាំមីរៀងរាល់ថ្ងៃ គឺធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាព មិនត្រឹមតែប៉ុណ្ណោះថែមទាំងឡើងគីឡូផងដែរ នេះសម្រាប់មនុស្សសាមញ្ញ តែសម្រាប់ស្ត្រីដែលកំពុងតែពពោះវិញរឹតតែប៉ះពាល់ខ្លាំងទាំងខ្លួន និងកូនក្នុងពោះដែលត្រូវការសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីអាហារសម្បូរបែបទាំងសាច់ បន្លែ។
មីជាប្រភេទអាហារបែបវេចខ្ចប់ដែលមានសារធាតុគីមីច្រើន ព្រោះតែគេប្រើសារធាតុ Wax ដើម្បីកុំឲ្យស្អិតជាប់គ្នា និងរក្សាទុកបានយូរ ថែមទាំងមានគ្រឿងទេសដែលយើងមិនដឹងពីគុណភាពរបស់វាទៀតផង។ មីក៏ជាអាហារសម្បូរជាតិម្សៅច្រើន គ្មានជីវជាតិ ហើយគ្មានជាតិកាកសរសៃ ជាហេតុធ្វើឲ្យអ្នកញ៉ាំឆាប់ឆ្អែត តែមិនសូវមានជីវជាតិ។
ទារកក្នុងផ្ទៃត្រូវការជីវជាតិសម្បូរបែបដែលបានមកពីអាហារ បន្លែ ផ្លែឈើស្រស់ៗ សម្បូរសារធាតុចិញ្ចឹម ជួយទ្រទ្រង់ការលូតលាស់ ដែលនៅក្នុងមីគ្មានឡើយ។ សម្រាប់ម៉ាក់ៗដែលចាញ់ ហើយចង់ពិតជាពិបាកក្នុងការហាមឃាត់ចិត្តណាស់ តែដើម្បីកូនត្រូវញ៉ាំក្នុងកម្រិតតិចបំផុតតាមដែលអាចធ្វើទៅបាន ហើយបន្ថែមជាមួយអាហារដទៃទៀតមានជាតិសាច់ បន្លែដែលចម្អិនភ្លាមៗ មិនមែនជាអាហារវេចខ្ចប់យូរ។
នៅពេលញ៉ាំមីរាល់ថ្ងៃពេកទៅគភ៌មិនឡើងគីឡូ ហើយអាចប្រឈមនឹងការបញ្ហាកូនមិនគ្រប់គីឡូ ពេលសម្រាល ដោយសារតែកូនបឺតស្រូបតែជាតិមីនោះពីយើង។ មួយវិញទៀតក្រោយញ៉ាំមីហើយធ្វើឲ្យក្ដៅក្នុងពោះ និងស្រេកទឹកខ្លាំង។
ដកស្រង់ពី៖ Hello Health Group