កើតទុក្ខយូរហើយ! វិធីសាស្ត្រកាត់បន្ថយសក់ជ្រុះ ក្រោយសម្រាលកូនរួច

ក្រោយ​សម្រាល​កូន​រួច ម៉ាក់​ៗ​ជាច្រើន​ប្រាកដ​ជា​ជួប​បញ្ហា​ជ្រុះ​សក់​ជាក់ជា​មិន​ខាន ដែល​ចាស់​ៗ​និយាយ​ថា​កូន​ស្គាល់​មុខ។ ក្នុង​នោះ​ដែរ គ្មាន​វិធី​​ណា​ទប់ស្កាត់​មិន​ឲ្យ​មាន​បញ្ហា​បែប​នោះ​ឡើយ ក៏ប៉ុន្តែយើងនឹងបង្ហាញអំពីគន្លឹះ​ជួយ​មិន​ឲ្យ​សក់​ជ្រុះ​ច្រើន។

តើមានវិធីសាស្ត្រអ្វីខ្លះដែលជួយអ្នកម្តាយក្រោយសម្រាលពុំសូវជ្រុះសក់?

អ្នក​ធ្វើការ​ផ្នែក​ធនាគារ​រូប​នេះ​បាន​ពន្យល់​ថា ការ​ជ្រុះ​សក់​ក្រោយ​សម្រាល​កូន មកពី​អ័រម៉ូន​ក្នុង​រាងកាយ​យើង​មាន​ការ​ប្រែប្រួល ឬ​ខ្វះខាត​វីតាមីន ដូចនេះ​ត្រូវ​ធ្វើ​ដូច​ខាងក្រោម៖

Hair Loss in Women - Treatment of Hair Loss - Hair Loss Specialist
  • កាត់​សក់​ឲ្យ​ខ្លី កុំ​ឲ្យ​ជំពាក់ ឬ​ស្អិត​ចុង
  • ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ហើយ​លេប​ថ្នាំ​វីតាមីន​ជំនួយ​សក់
  • កុំ​ប្រើ​ផលិតផល​មាន​ជាតិ​ប្រេង​ដូចជា​ស្ព្រៃយ៍ ចាហួយ​លាប​សក់
  • ប្រើ​សាប៊ូ​គ្មាន​ជាតិ​កាត់ ឬ​អាច​ជា​សាប៊ូ​កក់​សក់​កូន​ក្មេង ព្រោះ​គ្មាន​ជាតិ​ប្រេង
  • កុំ​ប្រើ​ម៉ាស៊ីន​ដើម្បី​សម្ងួត​សក់
  • មុន​គេង​ត្រូវ​រៀបចំ​ខ្នើយ​កើយ​ឲ្យ​មាន​របៀប និង​កុំ​ប្រើ​ស្រោម​ខ្នើយ​ពពួក​ស្បៃ​ព្រោះ​ទាក់​នឹង​សក់

ជ្រុះ​សក់​ក្រោយ​សម្រាល​មិនមែន​មកពី​កូន​ស្គាល់​មុខ​ទេ តែ​មកពី​អ័រម៉ូន​ប្រែប្រួល​ ហើយវា​ក៏​អាច​នឹង​ត្រលប់​ទៅ​សភាព​ធម្មតា​វិញ​បាន​ដែរ តាមរយៈ​របប​អាហារ និង​ការ​រស់នៅ​។ ដូចនេះ​ដើម្បី​កាត់​បន្ថយ​ម៉ាក់​ៗ​ត្រូវ៖

Going bald
  • ញ៉ាំ​អាហារ​ផ្លែឈើ​សម្បូរ​ជាតិ​សរសៃ ប្រូតេអ៊ីន
  • ញ៉ាំ​ពពួក​វីតាមីន B6 វីតាមីន B12 និង​ជាតិ​ស័ង្កសី
  • គេង​ឲ្យ​បាន​គ្រប់គ្រាន់ ព្រោះ​បើ​គេង​មិន​បាន​ឆ្អែត​សក់​ក៏​កាន់តែ​ជ្រុះ​ខ្លាំង
  • ឧស្សាហ៍​កក់​សក់​ដោយ​កុំ​ទុក​ឲ្យ​ឡើង​ប្រេង​។

ដកស្រង់ពី៖ Hello Health Group