សញ្ញាគ្រោះថ្នាក់! ម៉ាក់ៗត្រូវដឹងបើមានសញ្ញា ៤ នេះ ហើយប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់
ការថែរក្សារពោះជារឿងសំខាន់សម្រាប់ស្ត្រីគ្រប់រូបជាពិសេសនៅពេលជិតសម្រាលអ្នកត្រូវមានការប្រុងប្រយ័ត្នជាខ្លាំងដើម្បីការពារពីបញ្ហាផ្សេងៗដែលអាចកើតមានឡើងអំឡុងពពោះ។ គួរបញ្ជាក់ផងដែរថាពេលពពោះអ័រម៉ូននឹងប្រែប្រួល ធ្វើឲ្យរាងកាយ និងអារម្មណ៍ស្រីៗយើងប្រែប្រួលទៅតាមនោះដែរ តែទោះយ៉ាងណាយើងមិនត្រូវធ្វេសប្រហែសនូវចំណុចគ្រោះថ្នាក់មួយចំនួននោះទេ។
តើមានសញ្ញាអ្វីខ្លះប្រសិនបើកូនក្នុងផ្ទៃមានបញ្ហា?
ខាងក្រោមនេះជាសញ្ញាព្រមាន គភ៌មានបញ្ហា បើជួបបញ្ហាទាំងនោះ ម៉ាក់ៗប្រញាប់ទៅជួបជាមួយគ្រូពេទ្យជំនាញ។

១. ធ្លាក់ឈាម
នៅត្រីមាសដំបូងនៃការពពោះ បើស្រីៗមានអាការៈចុកពោះ មានធ្លាក់ឈាមតិច ឬច្រើន មានកម្ទិចកម្ទីសុក ឬដុំឈាមធ្លាក់ចេញមក នោះគភ៌មានបញ្ហាហើយ ដោយអាចប្រឈមនឹងការរលូតកូន ម៉ាក់ៗមានកូនក្រៅស្បូន ឬរបេះសុកពីស្បូនជាដើម។
២. ស្បូនកន្ត្រាក់
ស្បូនកន្ត្រាក់ជានៃសញ្ញាការសម្រាលកូន តែក្នុងករណីខ្លះស្បូនក៏អាចកន្ត្រាក់លាយជាមួយទឹករម្អិលលាយឈាមអំឡុងពេលពពោះដែរ ដែលសញ្ញានេះបញ្ជាក់ថា កូនអាចរលូត កូនអាចកើតមុនខែ។
៣. កូនមិនកម្រើក
ជាទូទៅ ម៉ាក់ៗដែលមានកូនដំបូង អាអូនអាចកម្រើកនៅខែទី ៥ ឬ ៦ តែបើយើងធ្លាប់មានបេប៊ីពីមុនមកហើយនោះ កូនអាចកម្រើកលឿនបន្តិច គឺអំឡុងខែទី ៤ ឬ ៥។ បន្ទាប់ពីកម្រើកតិចៗ បេប៊ីអាចកម្រើកញឹកញាប់ ឬធាក់ម៉ាក់កាន់ខ្លាំងនៅជិតដល់ថ្ងៃសម្រាល។
ក្នុងករណីបេប៊ីមិនធ្វើចលនាទាល់តែសោះ ឬកម្រើកតិចទៅៗ អាចបញ្ជាក់ថាកូនយើងមានបញ្ហាអ្វីមួយមិនខាន ដូច្នេះម៉ាក់ៗប្រញាប់ទៅជួបគ្រូពេទ្យ និងមើលអេកូភ្លាម តើមកពីមូលហេតុអ្វី។

៤. ហើមជើងខ្លាំង
ហើមជើងពេលពពោះជារឿងធម្មតានោះទេ ដោយសារចាល់ជាតិទឹកក្នុងខ្លួនច្រើន ទម្ងន់គភ៌ក្នុងស្បូនសង្កត់លើសរសៃឈាមវ៉ែន ម៉ាក់ៗអង្គុយ និងដើរច្រើនពេក។ ប៉ុន្តែបើស្រីៗពពោះជួបអាការៈហើមជើងខ្លាំង ថែមទាំងមានសញ្ញាមួយចំនួនដូចជា ហត់ដង្ហក់ នោមតិច ជើងឡើងក្រហមហើយឈឺ ថែមទាំងលើសសម្ពាធឈាមទៀតនោះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ព្រោះជាសញ្ញាអាសន្ន នៃជំងឺទឹកនោមផ្អែមពេលពពោះ និងពេលខ្លះវិវត្តទៅជាជំងឺក្រឡាភ្លើង ដែលអាចឈានដល់ស្លាប់ទាំងម្តាយទាំងកូន។
ដកស្រង់ពី៖ Hello Health Group