ចង់បណ្តុះការអានសៀវភៅ! ប៉ាម៉ាក់មិនគួររំលង វិធីទាំងនេះតាំងពីកូននៅតូចនោះទេ

​ការបណ្តុះ​សេចក្តីស្រឡាញ់​របស់​កុមារ​ចំពោះ​សៀវភៅ គឺជា​វិធី​មួយ ដើម្បី​ជួយ​ពួកគេ​ស្វែងរក​ពិភពលោក ពង្រីក​ការយល់ដឹង និង​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​នៅក្នុង​ជីវិត​។ យ៉ាងណាមិញ

តើមានវីធីអ្វីខ្លះដែលអាចបង្រៀនឪ្យចូលចិត្តអានសៀវភៅ?

ខាងក្រោម​នេះជា​គន្លឹះ​ ដែល​ឪពុកម្តាយ​គួរតែ​ដឹង ដើម្បី​ជួយ​ឱ្យ​កូនៗ​ចូលចិត្ត​ការអាន​តាំងពី​វ័យក្មេង​។​

How to Teach Kids to Read at Home - 10 Simple Steps – Reading Eggs

១ .​ឪពុកម្តាយ​គួរតែ​ធ្វើជា​គំរូ​សម្រាប់​ការអាន​សៀវភៅ​ដល់​កូនៗ​
​កុមារ​តូចៗ មាន​ទម្លាប់​រៀន និង​ធ្វើ​ត្រាប់​តាម​ឥរិយាបថ​របស់​មនុស្ស​ធំ​។ ដូច្នេះ ឪពុកម្តាយ​ដែល​ចង់​បង្កើត​ទម្លាប់​អាន​សៀវភៅ​សម្រាប់​កូនៗ ជាដំបូង គឺ​ឪពុកម្តាយ​ខ្លួនឯង​ហ្នឹងហើយ គួរតែ​ជា​អ្នកអាន​សៀវភៅ​ផងដែរ​។​

​ដំបូង អ្នក​ត្រូវ​អាន​សៀវភៅ​ឱ្យ​កូន​អ្នក​ស្តាប់​។ នៅ​ដំណាក់កាល​នេះ មិនចាំបាច់​អាន​ច្រើនពេក​ទេ គ្រាន់តែ​បង្កើតជា​ទម្លាប់​នៃ​ការអាន​សម្រាប់​កុមារ​។ វា​មិន​ខុស​អ្វី ពី ម្ហូប​តែ​បន្តិច​ដែល​ធ្វើឱ្យ​កុមារ​មាន​អារម្មណ៍​ថា​មិន​ឆ្អែត ហើយ​ចង់​ញ៉ាំ​ច្រើន​បន្ថែមទៀត​ជា​រៀងរាល់ថ្ងៃ​។ ដូចគ្នានេះដែរ ការអាន​រឿង​គួរឱ្យ​ចាប់អារម្មណ៍ តែមួយគត់​ក្នុង​មួយថ្ងៃ​នឹង​ជំរុញ​ឱ្យ​កុមារ​មានការ​ចង់ដឹង​ចង់​លឺ​។

២. ​ធ្វើ​អន្ត​រកម្ម​ជាមួយ​កុមារ​អំពី​សៀវភៅ​
​នៅពេល​អាន​សៀវភៅ​ឪពុកម្តាយ​គួរតែ​និយាយ​ជាមួយ​កូនៗ ជាប្រចាំ​អំពី​អ្វីដែល​ពួកគេ​កំពុង​អាន​។ សួរ​សំណួរ​សាមញ្ញ​ដូចជា “​តើ​កូន​អាច​សង្ខេប​ខ្លឹមសារ​នៃ​រឿង ដែល​កូន​ទើបតែ​អាន​បានទេ​?”; “​តើ​កូន​គិតថា​ខ្លឹមសារ​ល្អ​របស់​សាច់រឿង​មាន​អ្វីខ្លះ​?”; “​តើ​កូន​គិតថា​ល្អ​យ៉ាងណា​ចំពោះ​រឿងនេះ​?” …

​ទាំងនេះ គឺជា​សំណួរ​ដែល​ជួយ​កុមារ​អភិវឌ្ឍ​ការគិត​អភិវឌ្ឍ​ភាសា និង​ការបញ្ចេញមតិ​។ កុមារ​នឹង​បកស្រាយ​គំនិត​ផ្ទាល់ខ្លួន​ដោយ​រីករាយ​ទៅនឹង​អ្វីដែល​ពួកគេ​បាន​អាន​។ តាមរយៈ​ការងារ​ប្រចាំថ្ងៃ ឪពុកម្តាយ​អាច​យល់ច្បាស់​ពី​បុគ្គលិកលក្ខណៈ​របស់​កុមារ​។

o-PARENT-CHILD-READING-facebook – Parents Cafe

៣. ​ឱ្យ​កូន​ជ្រើសរើស​ពេលណា​ត្រូវ​អាន​
​អ្នក​អាច​កំណត់ពេល​វេលា​នៃ​ការអាន​ប្រចាំថ្ងៃ​របស់​កូន ប៉ុន្តែ​កុំ​បង្ខំ​កូន​ធ្វើ​វា​ឱ្យ​ក្លាយជា​ភារកិច្ច​ចាំបាច់​។ លើកទឹកចិត្ត និង​រំលឹក​កូនៗ អំពី​ការអាន និង​អនុញ្ញាតឱ្យ​ពួកគេ​ជ្រើសរើស​ពេលវេលា​អាន​ល្អ​បំផុត​សម្រាប់​ខ្លួនឯង​។​

៤. ​ណែនាំ​សំភារៈ​សម្រាប់​ការអាន​ដល់​កូន​
​ប្រសិនបើ​កុមារ​មានការ​លំបាក​ក្នុងការ​ស្វែងរក​សៀវភៅ​ដែល​ត្រូវ​នឹង​ចំណាប់អារម្មណ៍​របស់​ពួកគេ ឪពុកម្តាយ​អាច​ណែនាំ​សម្ភារៈ​មួយចំនួន​សម្រាប់​កូនៗ ហើយ​ឱ្យ​ពួកគេ​សម្រេចចិត្ត និង​ជ្រើសរើស​។

ដកស្រង់ពី៖ Pamak.com