ពពោះដំបូងត្រូវដឹង! គន្លឹះថែរក្សាផ្ទៃពោះឪ្យបានល្អ មិនមានហានិភ័យពេលសម្រាល

ការ​មាន​ផ្ទៃពោះ គឺជា​ដំណាក់កាល​សំខាន់​បំផុត​សម្រាប់​ជីវិត​មនុស្ស​ស្រី ។ ការ​ធ្វេស​ប្រហែស និង​ការ​មិន​យកចិត្តទុកដាក់​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​រង​នូវ​ការ​សោកស្តាយ​ជា​មិន​ខាន ហេតុដូចនេះអ្នកម៉ាក់ពពោះថ្មីថ្មោងត្រូវមានការយល់ដឹងជាខ្លាំងសម្រាប់ការថែរក្សាផ្ទៃ ទោះជាយ៉ាងយើងមិនទាន់បទពិសោធន៍គ្រប់គ្រាន់នោះទេ សង្ឃឹមថាអត្ថបទនេះអាចជាចំណេះសម្រាប់អ្នក។

តើមានចំណុចអ្វីខ្លះដែលអ្នកត្រូវដឹងនៅពេលពពោះដំបូង?

ខាងក្រោម​នេះ គឺជា​គន្លឹះ​​មួយ​ចំនួន ដែល​អ្នក​គួរតែ​ស្វែង​យល់​ពេល​អ្នក​មាន​​ផ្ទៃពោះ ៖

Managing High-Risk Pregnancy in Women with Congenital Heart Disease - Penn  Medicine
  • ពិនិត្យបន្ថែមដើម្បីបញ្ជាក់ថាអ្នកមានផ្ទៃពោះ
  • រៀបចំការធ្វើតេស្តិ៍ជាប្រចាំរួមទាំងតេស្តឈាម ពិនិត្យសុខភាពរបស់អ្នក
  • និយាយជាមួយអ្នកអំពីជម្រើសនៃការថែរក្សាផ្ទៃពោះ
  • ណែនាំអ្នកទៅប្រឹក្សាជាមួយអ្នកជំនាញសុខភាព ដែលអ្នកចង់បានការថែទាំអ្នក ឬកន្លែងដែលអ្នកចង់សម្រាល។
  • សិក្សា​អំពី​របៀប​ដោះស្រាយ​បញ្ហា​ទូទៅ ដូច​ជា​បញ្ហា​ពេល​ព្រឹក​អស់កម្លាំង ការ​ចាញ់កូន និង​ឈឺក្បាល​ជាដើម។
Prior miscarriage, weight affect exercise, well-being in pregnant women |  Penn State University

**ចំណាំ​​ វាជាការសំខាន់ដែលត្រូវទៅណាត់ជួបគ្រូពេទ្យមុនពេលសំរាលកូនតាំងពីពេលចាប់ផ្តើមដំបូង ដូច្នេះគ្រូពេទ្យអាចពិនិត្យមើលថាតើអ្នក និងកូនរបស់អ្នកទៅមានបម្រែបម្រួលយ៉ាងដូចម្តេច។ វារាប់បញ្ចូលទាំងការតាមដានការលូតលាស់របស់កូនអ្នក និងមើលអ្នកពីបញ្ហាសុខភាព ឬហានិភ័យណាមួយ។
ជូនពរអ្នកម្ដាយដែលកំពុងតែមានផ្ទៃពោះទាំងអស់ឲ្យទទួលបាននូវសុខភាពល្អ សំណាងល្អ និងសុខសុវត្ថិភាពគ្រប់ៗ។

ដកស្រង់ពី៖ Health.com