នឹកស្មានមិនដល់សោះ! ចំណុចពិសេសទាំង ៦ របស់ទារកកើតមិនគ្រប់ខែដែលអ្នកមិនដឹង
ទារកកើតមិនគ្រប់ខែ ជាទារកដែលឆាប់កើតលឿនជាងទារកធម្មតា មុនសប្តាហ៍ទី ៣៧។ យោងតាមការសិក្សាបានឱ្យដឹងថា ទារកកើតមិនគ្រប់ខែមានកម្រិតខុសៗគ្នា។ ជាទូទៅ ប្រសិនបើទារកកើតមុនកាលកំណត់ អត្រាគ្រោះថ្នាក់នៃបញ្ហាសុខភាពនឹងកើនឡើងខ្ពស់។
តែទោះបីជាយ៉ាងណា តាមការសិក្សាបានបង្ហាញថា កូនកើតមិនគ្រប់ខែ ជាកូនមានប្រាជ្ញាឆ្លាតវៃបំផុត។ ទារកកើតមិនគ្រប់ខែមានសមត្ថភាពអាចធ្វើអ្វីៗនៅក្នុងជីវិតបានល្អប្រសើរជាងទារកកើតគ្រប់ខែ។
ការពិតមួយចំនួនរបស់ទារកកើតមិនគ្រប់ខែ ដែលអ្នកមិនធ្លាប់នឹកស្មានដល់៖
១. សុខភាពល្អពេញបរិបូរណ៍
តើអ្នកដឹងទេថា ទារកកើតមិនគ្រប់ខែមានសុខភាពល្អ និងរឹងមាំជាងទារកធម្មតា។ នេះដោយសារតែពួកគេទទួលបានការថែទាំ និងថ្នាក់ថ្នមដិតដល់។
២. ឆ្លាតវៃ
ការសិក្សាបានអះអាងថា ទារកតូចកើតមិនគ្រប់ខែមានការលូតលាស់ខួរក្បាលប្រសើរជាងទារកកើតពេញខែ ដូច្នេះធ្វើឱ្យពួកគេឆ្លាតជាងក្មេងដទៃៗ។
៣. សមត្ថភាពខួរក្បាលខ្ពស់
ក្មេងកើតមិនគ្រប់ខែមានសមត្ថភាពខួរក្បាលខ្ពស់ជាងក្មេងដទៃៗ។ ក្មេងកើតមិនគ្រប់ខែប្រហែល ៨០% មានភាពប៉ិនប្រសប់ និងរាក់ទាក់ជាងក្មេងកើតគ្រប់ខែ។
៤. គំនិតច្នៃប្រឌិតខ្លាំង
ទារកកើតមិនគ្រប់ខែមានភាពប៉ិនប្រសប់ទាំងខាងផ្លូវចិត្ត និងផ្លូវកាយ។ នេះជាមូលហេតុដែលមនុស្សជាច្រើននិយាយថា ក្មេងកើតមិនគ្រប់ខែ ជាក្មេងពិសេស និងជាក្មេងសំណាង។
៥. ជាបងប្អូនដ៏ល្អ
ក្មេងកើតមិនគ្រប់ខែ ជាបងប្អូនដ៏ល្អ ព្រោះពួកគេចេះមើលថែទាំ ស្រឡាញ់ និងចេះយោគយល់បងប្អូនខ្លួនឯង។ គេតែងចំណាំថា ក្មេងកើតមិនគ្រប់ខែទទួលបានការថែទាំបន្ថែមយ៉ាងយកចិត្តទុកដាក់ ដែលជាហេតុធ្វើឱ្យពួកគេប្រុងប្រយ័ត្នពេលមើលថែបងប្អូន។
៦. និយាយច្រើន
ការសិក្សាក៏បានបង្ហាញថា ក្មេងកើតមិនគ្រប់ខែ ភាគច្រើននិយាយច្រើនជាងក្មេងធម្មតា។ តែអ្នកវិទ្យាសាស្ត្រមិនទាន់ហ៊ានអះអាងពីការពិត ១០០%ឡើយ វាគ្រាន់តែជាការបង្ហាញតាមស្ថិតិប៉ុណ្ណោះ៕
សរុបមកវិញ៖ ឪពុកម្តាយដែលកើតកូនមិនគ្រប់ខែជាច្រើនតែងតែព្រួយបារម្ភពីសុខភាពរបស់កូន។ តែទោះជាយ៉ាងណា ការស្រាវជ្រាវបានបង្ហាញថា ក្មេងនេះនឹងមានសុខភាពល្អ រឹងមាំជាងក្មេងកើតពេញខែ។